ការរកឃើញវៀតណាម

26/01/2022

និទាឃរដូវនៅជ្រលងភ្នំ "ភ្នែកព្រះអាទិត្យ" ខេត្ត Dien Bien

(VOVWORLD) - ដូចទៅនឹងជនជាតិដទៃទៀតដែរ នាបច្ចុប្បន្ននេះ បងប្អូនជនរួមជាតិ Xa Phang នៅភូមិ Then Pa ឃុំ Sa Long ស្រុក Muong Cha ខេត្ត Dien Bien ក៏បានទទួលអំណរបុណ្យតេតប្រពៃណីជាតិផងដែរ។ យ៉ាងណាមិញ បងប្អូនជនរួមជាតិ Xa Phang មានទំនៀមទម្លាប់ទទួលអំណរបុណ្យតេតដ៏វិសេសវិសាល ពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ជនជាតិខ្លួន។

និទាឃរដូវនៅជ្រលងភ្នំ "ភ្នែកព្រះអាទិត្យ" ខេត្ត Dien Bien
19/01/2022

អញ្ជើញទៅទស្សនាទីក្រុងដើមឈើ Buon Ma Thuot

(VOVWORLD) - ទីក្រុង Buon Ma Thuot ខេត្ត Dak Lak គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានអត្រាគ្របដណ្ដប់ដោយព្រៃឈើខ្ពស់បំផុតនៅទូទាំងប្រទេស។ នាបច្ចុប្បន្ននេះ ប្រព័ន្ធដើមឈើបៃតងរបស់ទីក្រុង Buon Ma Thuot កំពុងបង្កើតឡើងបរិយាកាសគួរឲ្យចង់រស់នៅជូនប្រជាជន ហើយជាចំណុចគួរឲ្យចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ។

អញ្ជើញទៅទស្សនាទីក្រុងដើមឈើ Buon Ma Thuot
12/01/2022

ត្រីខភូមិ Nhan Hau - ម្ហូបប្រចាំខេត្ត Ha Nam

(VOVWORLD) - មិនដឹងថាមានតាំងពីពេលណាមកឡើយ អ្នកភូមិ Nhan Hau ឃុំ Hoa Hau ស្រុក Ly Nhan ខេត្ត Ha Nam មានទំនៀមទំលាប់ខត្រី ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណី ដើម្បីសែនដូនតា និងធ្វើជាម្ហូប។ គ្រួសារនីមួយៗ សុទ្ធតែមានឆ្នាំងត្រីខ Nhan Hau ចំនូន ពីរ បីឆ្នាំងដើម្បីទុកទទួលទានក្នុងឱកាសបុណ្យតេត និងឲ្យកូនចៅធ្វើជាកាដូជូនគេ។ យូរៗទៅ ការធ្វើត្រីខបានក្លាយទៅជារបរមួយនៅភូមិ Nhan Hau ហើយល្បីឈ្មោះនៅគ្រប់ទិសទីផងដែរ។

ត្រីខភូមិ Nhan Hau - ម្ហូបប្រចាំខេត្ត Ha Nam
05/01/2022

រដូវផ្កាបាក់វីតនៅខេត្ត Ha Giang

(VOVWORLD) - នៅប៉ុន្មានខែចុងឆ្នាំ ខេត្តព្រំដែន Ha Giang នៃមាតុភូមិបានគ្របដណ្ដប់ទៅដោយពន្លឺព្រះអាទិត្យ ។ ជួរភ្នំថ្មត្រចៀកឆ្មាខ្មៅត្រូវបានប្រែទៅជា ពណ៌ស និងពណ៌ផ្កាឈូក។ អស់រយៈពេលជាច្រើនជំនាន់មកហើយ ផ្កាបាក់វីតបានក្លាយទៅជាផ្កាដ៏វិសេសវិសាលនៃតំបន់ខ្ពង់រាបថ្ម ហើយនៅរដូវផ្ដារីកម្ដងៗ ភ្ញៀវទេសចរបានអញ្ជើញមកទឹកដីនេះយ៉ាងច្រើនកុះករ។

រដូវផ្កាបាក់វីតនៅខេត្ត Ha Giang
24/12/2021

ខេត្ត Binh Duong ជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍

(VOVWORLD) - នារយៈពេលកន្លងទៅ ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែ ខេត្ត Binh Duong នៅតែមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរ។ តាមរយៈសកម្មភាព ទាំងនេះ រូបភាពទេសចរណ៍នៃខេត្ត Binh Duong ត្រូវបានភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្តចាប់អារម្មណ៍ ហើយតាមនោះជួយសម្រួលដល់ការជំរុញសកម្មភាពផ្សព្វផ្សាយ និងពន្លឿនទេសចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកាន់ខេត្ត Binh Duong ផងដែរ។

ខេត្ត Binh Duong ជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍
22/12/2021

ស្រុក Lam Binh ថែរក្សាតំបន់បុរាណវត្ថុវិទ្យា ដែលពោរពេញទៅដោយ សក្តានុពល​អេកូទេសចរណ៍

(VOVWORLD) - ស្រុក Lam Binh ខេត្ត Tuyen Quang ត្រូវបានធម្មជាតិប្រទានឲ្យនូវប្រព័ន្ធអេកូឡូស៊ីសម្បូរបែបទេសភាពដ៏គួរឱ្យទាក់ទាញ ព្រៃភ្នំដ៏ធំមហិមា។ កាលពីមុន ទីកន្លែងនេះធ្លាប់ជាទីកន្លែងរស់នៅរបស់ជនវៀតណាមបុរាណផងដែរ។

ស្រុក Lam Binh ថែរក្សាតំបន់បុរាណវត្ថុវិទ្យា ដែលពោរពេញទៅដោយ  សក្តានុពល​អេកូទេសចរណ៍
15/12/2021

ចក្ខុវិស័យថ្មី ឱកាសថ្មីសម្រាប់ Ba Ria-Vung Tau ក្រោយរយៈពេល ៣០ឆ្នាំ នៃការអភិវឌ្ឍន៍

(VOVWORLD) - ឆ្នាំ ២០២១ បានគូសសាញ្ញដំណាក់កាល ៣០ ឆ្នាំ នៃការកកើតនិងអភិវឌ្ឍន៍របស់ខេត្ត Ba Ria-Vung Tau (ខែ សីហា ឆ្នាំ ១៩៩១ - ខែសីហា ឆ្នាំ ២០២១) ។

ចក្ខុវិស័យថ្មី ឱកាសថ្មីសម្រាប់ Ba Ria-Vung Tau ក្រោយរយៈពេល ៣០ឆ្នាំ នៃការអភិវឌ្ឍន៍
08/12/2021

មណ្ឌលទេសចរណ៍សហគមន៍ Ka Lu - ទីកន្លែងអភិរក្សវប្បធម៌ជនជាតិ Van Kieu

(VOVWORLD) - មណ្ឌលទេសចរណ៍សហគមន៍ Ka Lu មានចម្ងាយ ៨ គីឡូម៉ែត្រពីមជ្ឈមណ្ឌលស្រុក Dakrong ខេត្ត Quang Tri នៅទិសខាងលិច ដោយស្ថិតនៅលើផ្លូវជាតិលេខ ៩ នៅមាត់ទន្លេ Dakrong ជារឿងព្រេង។ អញ្ជើញមកដល់ទីនេះ លោកអ្នកនឹងបានសម្របខ្លួនទៅក្នុងលំហរវប្បធម៌ និងម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់បងប្អូនជនរួមជាតិ Van Kieu ។

មណ្ឌលទេសចរណ៍សហគមន៍ Ka Lu - ទីកន្លែងអភិរក្សវប្បធម៌ជនជាតិ Van Kieu
01/12/2021

ល្បាក់ទឹក Lung Phinh – គោលដៅគួរឲ្យទាក់ទាញភ្ញៀវទេសចរនៅខេត្ត Lao Cai

(VOVWORLD) - ស្ថិតនៅកម្ពស់ប្រមាណ ១ ៩០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនោះ ឃុំ Lung Phinh ស្រុក Bac Ha ខេត្ត Lao Cai មិនត្រឹមតែមានផ្សារណាត់ Lung Phinh ដ៏វិសេសវិសាល ភូមិស្រុករហោស្ថានដ៏សាមញ្ញាប៉ុណ្ណោះទេ ថែមទាំងមានល្បាក់ទឹកដ៏ស្រស់ស្អាត ដែលហូរធ្លាក់ពីព្រៃចំណាស់ទៀតផង។ ល្បាក់ទឹក Lung Phinh គឺជាគោលដៅថ្មីគួរឲ្យចាប់អារម្មណ៍ ដោយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាផងដែរ។

ល្បាក់ទឹក Lung Phinh – គោលដៅគួរឲ្យទាក់ទាញភ្ញៀវទេសចរនៅខេត្ត Lao Cai
24/11/2021

រសជាតិឆ្ងាញ់ពិសារនៃអំបុក Khau Tan Don

(VOVWORLD) - ដោយបានធ្វើវប្បកម្មយឺតជាងពូជស្រូវដំណើបធម្មតា បានជានៅពេលនេះ វាលស្រូវដំណើប Khau Tan Don នៅ ឃុំ Tham Duong ស្រុក Van Ban ខេត្ត Lao Cai ទើបតែចាប់ផ្ដើមទុំពេញស្រែ។ ដោយត្រូវបានប្រជាជនជុំវិញតំបន់លើកតម្កើងជា "អង្ករដំណើបល្អឯក" នោះ ផលិតផលអំបុក ដែលធ្វើពីពូជស្រូវនេះក៏ល្បីឈ្មោះអំពីរសជាតិឆ្ងាញ់ផ្អែមឆ្ងាញ់ ទន់ និងក្រអូបដ៏វិសេសវិសាលផងដែរ។

រសជាតិឆ្ងាញ់ពិសារនៃអំបុក Khau Tan Don