ពិធីបុណ្យ Xoe Chieng – ទីកន្លែងផ្សាភ្ជាប់ពណ៌វប្បធម៌នៅខេត្ត ឡាយ ចូវ
(VOVWORLD) - នៅក្នុងបរិយាកាសនៃភូមិទេសចរណ៍សហគមន៍ Na Khuong ឃុំ Ban Bo ខេត្ត Lai Chau សំឡេងគង់ឃ្មោះលឺកងរំពង ដ៏រំជួលចិត្តលាយឡំជាមួយរបាំ Xòe ដ៏រស់រវើកនៅក្នុងពិធីបុណ្យ Xoe Chieng ក្នុងអំឡុងពេលឆ្នាំថ្មី ដែលបន្លឺឡើងពាសពេញព្រៃភ្នំ។ ពិធីបុណ្យ Xoe Chieng របស់ជនជាតិថៃនៅទីនេះ មិនត្រឹមតែរក្សាព្រលឹងវប្បធម៌របស់ក្រុមជនជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំង ក្លាយជាទីណាត់ជួបជុំសម្រាប់ចំណងមិត្តភាពសហគមន៍ លើកកម្ពស់សក្តានុពលទេសចរណ៍ និងផលិតផលប្រចាំតំបន់ផងដែរ។










