ការប្រមូលផ្តុំនៃបញ្ញា ឬទ្ធានុភាពនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ
[VOVWORLD] - សម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី១៦ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ បានបង្ហើយរួចជាស្រេចក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ ស្របតាមច្បាប់ ដែលគូសសញ្ញាសម្គាល់ពីការផ្ទេរប្រគល់កាតព្វកិច្ចដឹកនាំប្រទេសជាតិក្នុងដំណាក់កាលខាងមុខ។ តាមរយៈសុន្ទរកថាចូលកាន់ដំណែងរបស់ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា នៅចំពោះមុខប្រទេសជាតិ ជនរួមជាតិនិងប្រជាជន បានឃើញយ៉ាងច្បាស់នូវវិធីសាស្រ្តអភិបាលកិច្ចដ៏ទំនើប ម៉ឺងម៉ាត់និងស្វាហាប់ ដែលត្រៀមខ្លួនជាស្រេច ដើម្បីដឹកនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខ។










