Media

រដ្ឋសភានីតិកាលទី១៦៖ ពង្រឹងក្បាលម៉ាស៊ីនដឹកនាំ បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍ

[VOVWORLD] - សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបញ្ចប់ការងារកម្មាភិបាលសំខាន់ៗសម្រាប់អាណត្តិ២០២៦-២០៣១ ពង្រឹងក្បាលម៉ាស៊ីនដឹកនាំ និងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កើនសមត្ថភាពអភិបាលកិច្ចជាតិ និងអនុវត្តន៍គោលដៅអភិវឌ្ឍន៍។

សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៦ បានប្រព្រឹត្តទៅនៅសាលប្រជុំ យានហុង នៅថ្ងៃទី៦ ខែមេសា ដោយបើកអាណត្តិនីតិបញ្ញត្តិឆ្នាំ២០២៦-២០៣១ ដោយមានភារកិច្ចស្នូលគឺការតែងតាំងមុខតំណែងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋ តាមបទប្បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ។

ការងារចាត់តាំងក្បាលម៉ាស៊ីនដឹកនាំ គឺជាខ្លឹមសារស្នូលនៃសម័យប្រជុំលើកនេះ។

យោងតាមកម្មវិធីដែលបានគ្រោងទុក រយៈពេលធ្វើការសរុបនៃសម័យប្រជុំគឺប្រហែល ១១ ថ្ងៃ ដែល ចែកជាពីរដំណាក់កាល (ដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ៦-១២ ខែមេសា; ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២០-២៣ ខែមេសា និងទុកមប្រុង ថ្ងៃទី ២៤ និង ២៥ ខែមេសា)៕

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.