ផ្លាស់ប្តូរថ្មីផ្នត់គំនិតក្នុងការតាក់តែងច្បាប់សម្រាប់បំផុសប្រភពធនធានអភិវឌ្ឍន៍
(VOVWORLD) - ថ្ងៃទី ៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ គឺជាទិវាច្បាប់វៀតណាម ជាទិវាលើកតម្កើងរដ្ឋធម្មនុញ្ញ ច្បាប់ និងអប់រំមនុស្សគ្រប់រូបនៅក្នុងសង្គមអំពីការគោរពច្បាប់ដោយយកច្បាប់ជាចម្បង។ ក្រោយរយៈពេលជិត ៤០ ដំណើរការផ្លាស់ប្តូរថ្មីប្រទេសជាតិ ប្រព័ន្ធច្បាប់របស់វៀតណាមបាន កែសម្រួលគ្រប់វិស័យនៃជីវភាពរស់នៅ ឆ្លើយ តបទៅនឹងតម្រូវការគ្រប់គ្រង និងអភិវឌ្ឍន៍របស់ប្រទេសជាតិកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។ នៅចំពោះមុខឱកាសអភិវឌ្ឍន៍ថ្មី របស់ប្រទេសជាតិ ការកសាងច្បាប់កំពុងទាមទារឲ្យមានផ្នត់គំនិតថ្មីក្នុងការតាក់តែងច្បាប់ ដោយបំផុសរាល់ប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។










