ពណ៌របស់ជនជាតិទាំង៥៤

07/04/2025

ភូមិបុរាណ Hung Lo៖ កន្លែងរក្សាលក្ខណៈវប្បធម៌ប្រពៃណីដែលផ្សាភ្ជាប់ជាមួយជំនឿគោរពបូជាបណ្តាស្តេចហ៊ុង

(VOVWORLD) - ក្នុងដំណើរធម្មយាត្រាទៅកាន់តំបន់ដីដូនតាបណ្តាស្តេចហ៊ុង ប្រជាជននិងភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាភូមិ Hung Lo ជាភូមិបុរាណដែលមានអាយុកាលជាង ៣០០ ឆ្នាំ មានទីតាំងនៅមាត់ទន្លេ Lo។ ទីនេះមានប្រជុំបេតិកភណ្ឌដែលមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធនិទានពីសម័យស្ដេចហ៊ុង ក៏ដូចជា ជំនឿគោរពបូជាស្ដេចហ៊ុង និងសិល្បៈចម្រៀង Xoan បុរាណ។

ភូមិបុរាណ Hung Lo៖ កន្លែងរក្សាលក្ខណៈវប្បធម៌ប្រពៃណីដែលផ្សាភ្ជាប់ជាមួយជំនឿគោរពបូជាបណ្តាស្តេចហ៊ុង
31/03/2025

ពិធីដាក់ឈ្មោះរបស់ជនជាតិម៉ុងនៅស្រុក Dong Van ខេត្ត Ha Giang

(VOVWORLD) - នៅស្រុក Dong Van ខេត្ត Ha Giang មានជនជាតិចំនួន ១៧ កំពុងរស់នៅ ក្នុងនោះជនជាតិម៉ុងស្មើនឹង ៨០% នៃចំនួនប្រជា ជនទាំងមូលក្នុងស្រុក។ ជនជាតិម៉ុងនៅទីនេះមានទំនៀមទម្លាប់ និងរបៀបរស់នៅដោយឡែករបស់ខ្លួន ដែលបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ ក្នុងនោះមានពិធីដាក់ឈ្មោះកូន។

ពិធីដាក់ឈ្មោះរបស់ជនជាតិម៉ុងនៅស្រុក Dong Van ខេត្ត Ha Giang
24/03/2025

ប្រតិទិនឫស្សីពិសេសរបស់ជនជាតិ Muong

(VOVWORLD) - បេតិកភណ្ឌចំណេះដឹងប្រជាប្រិយជាប្រតិទិនឫស្សី (ប្រតិទិន Doi/Roi) មានតួនាទីពិសេសក្នុងជីវភាពរស់នៅរបស់ជន ជាតិ Muong នៅខេត្ត Hoa Binh។ ដោយផ្អែកតាមការគណនារបស់ប្រតិទិនឬស្សី ជនជាតិ Muong បានអនុវត្តទៅលើរាល់សកម្មភាពផលិតកម្ម ក្នុងជីវភាពប្រចាំថ្ងៃ ទំនៀមទម្លាប់ និងពិធីបុណ្យទាននានារបស់សហគមន៍។

ប្រតិទិនឫស្សីពិសេសរបស់ជនជាតិ Muong
10/03/2025

ពិធីដាក់ចុះដើមឈើឆ្នាំថ្មីរបស់ក្រុមជនជាតិមឿងនៅខេត្ត ហ័របិញ

(VOVWORLD) - ជនជាតិមឿង មានពិធីបុណ្យជាច្រើនដែលបានប្រារព្ធឡើងនៅនិទាឃរដូវ ដែលមានអត្ថន័យដ៏សម្បូរបែប។ ពិធីបុណ្យទាននានា គឺជាឱកាសសម្រាប់សកម្មភាពសហគមន៍ បង្ហាញ ពីការគោរពចំពោះអ្នកដែលបានរួមចំណែកដល់ភូមិស្រុក និងសេចក្តីប្រាថ្នាចង់បានជីវភាពសុខសាន្តត្រាន សម្បូររុងរឿងនិងសុភមង្គល។ ពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យគឺពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មី- (ជាដើមឬស្សីដែលប្រវែងប្រ ហែល ៦ ម៉ែត្រហើយប្រជាជនសម្មត់ថា ដើមនេវ) ដែលសង់នៅទីធ្លាមុខផ្ទះ របស់ជនជាតិមឿង នៅខេត្តហ័របិញ។

ពិធីដាក់ចុះដើមឈើឆ្នាំថ្មីរបស់ក្រុមជនជាតិមឿងនៅខេត្ត ហ័របិញ
03/03/2025

ក្រណាត់ចរបាប់ដ៏វិសេសវិសាលរបស់ជនជាតិ Muong នៅខេត្ត Hoa Binh

(VOVWORLD) - ជនជាតិ Muong ប្រកបមុខ របរតម្បាញប្រពៃណី ដែលមានការអភិវឌ្ឍយ៉ាងខ្លាំង ជាមួយនឹងផលិតផលដ៏ស្រស់ស្អាត លំនាំក្បូរក្បាច់ទំនើបដ៏វិចិត្រ។ នៅឃុំ Yen Nghiep ស្រុក Lac Son ខេត្ត Hoa Binh ប្រជាជនជនជាតិ Muong នៅតែច្រលក់ពណ៌ និងត្បាញសំលៀកបំពាក់ប្រពៃណីរៀងៗខ្លួន។

ក្រណាត់ចរបាប់ដ៏វិសេសវិសាលរបស់ជនជាតិ Muong នៅខេត្ត Hoa Binh
24/02/2025

របាំចាម - របាំប្រកបដោយលក្ខណៈវិសេសវិសាលនិងសម្បូរបែប

(VOVWORLD) - ជនជាតិចាមជឿថា ក្បាច់រាំគឺជាចំណុចប្រសព្វរវាងពិភពបច្ចុប្បន្ននិងពិភព អបិយជំនឿ រវាងមនុស្ស និងព្រះអាទិទេព្យ។ សិល្បៈរបាំរបស់ជនជាតិភាគតិច គឺមានលក្ខណៈវិសេសវិសាល និងសម្បូរបែប ទាំងអំពីខ្លឹមសារនិងប្រភេទផងដែរ។

របាំចាម - របាំប្រកបដោយលក្ខណៈវិសេសវិសាលនិងសម្បូរបែប
17/02/2025

ផ្ទះប្រពៃណីតាមរបបមាតាធិបតេយ្យរបស់ជនជាតិចាម

(VOVWORLD) - ជនជាតិចាមធ្វើតាមរបបមាតាធិបតេយ្យ នៅពេលដែលកូនស្រីរៀបការ នាងនៅតែរស់នៅក្នុងផ្ទះឪពុកម្តាយបង្កើត។ ប្តីតាមប្រពន្ធទៅរស់នៅជាមួយគ្រួសារនាង។ ក្នុងគ្រួសារជនជាតិចាម គូស្វាមីភរិយាមួយគូមានផ្ទះរៀងៗខ្លួន ដូច្នេះតំបន់លំនៅដ្ឋានប្រពៃណីជន ជាតិចាមនីមួយៗ មិនមានផ្ទះតែមួយទេ ប៉ុន្តែចំនួនផ្ទះក្នុងតំបន់អាស្រ័យថា តើមានស្ត្រីរៀបការប៉ុន្មាននាក់ក្នុងគ្រួសារ។

ផ្ទះប្រពៃណីតាមរបបមាតាធិបតេយ្យរបស់ជនជាតិចាម
10/02/2025

“តភ្ជាប់ខ្សែវិញ្ញាណអរព្រះគុណអារក្សភ្នំ” - ទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់ប្រជាជនប៉ាកូ

(VOVWORLD) - បន្ទាប់ពីប្រមូលផលដំណាំ និងត្រៀមអំណរនិទាឃរដូវថ្មី ប្រជាជនជនជាតិប៉ាកូ (Pa Ko) នៅភាគខាងលិចខេត្ត Quang Tri បានរៀបចំពិធី តភ្ជាប់ខ្សែវិញ្ញាណអរព្រះគុណអារក្សភ្នំ។ នេះជាទំនៀមទម្លាប់ដ៏វិសេសវិសាលមួយ ដែលមានតាំងពីរាប់រយឆ្នាំមកហើយ ជាកាយវិការនៃការដឹងគុណចំពោះព្រះគីរី ដែលបានថែរក្សាការពារអ្នកភូមិរស់នៅក្នុងភាពសុខសានត្រាន។

“តភ្ជាប់ខ្សែវិញ្ញាណអរព្រះគុណអារក្សភ្នំ” - ទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់ប្រជាជនប៉ាកូ
03/02/2025

បុណ្យតេតសែនបំពង់នាំទឹកដ៏វិសេសវិសាលរបស់ប្រជាជន Ca Dong

(VOVWORLD) - ជនជាតិ Ca Dong ជាក្រុមជនជាតិភាគតិច Xo-Dang ដែលរស់នៅភាគច្រើនស្រុក Nam Tra My ខេត្ត Quang Nam។ តាំងពីបុរាណកាលមក សហគមន៍ជនជាតិ Ca Dong តែងតែយកចិត្តទុកដាក់ដល់ប្រភពទឹក ដោយចាត់ទុកបំពង់នាំទឹកគឺជាប្រភពនៃការរស់ រានមានជីវិត។ ជារៀងរាល់ឆ្នាំ នៅចុងខែវិច្ឆិកានិងដើមខែធ្នូ ជាពេលវេលាបង្ហើយការប្រមូលផលស្រូវ បងប្អូនជនជាតិ Ca Dong នឹងប្រារព្ធពិធីសែនបំពង់នាំទឹក ឬហៅម្យ៉ាងទៀតថា បុណ្យ តេតបំពង់នាំទឹក ជាមួយគោលបំណង ចង់ទទួលបានសេចក្តីប្រសើរបំផុតមកជាមួយអ្នកភូមិទាំងអស់គ្នា។

បុណ្យតេតសែនបំពង់នាំទឹកដ៏វិសេសវិសាលរបស់ប្រជាជន Ca Dong
27/01/2025

ផ្សារតេតឆ្លងព្រំដែនវៀតណាម-ឡាវ

(VOVWORLD) - ផ្សារណាត់ឆ្លងព្រំដែន Lao Bao បានប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Lao Bao នៅតំបន់ព្រំដែនរវាងខេត្ត Quang Tri (វៀតណាម) និងខេត្ត Savanakhet (ឡាវ)។ មកដល់ទីនេះ ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវ មិនត្រឹមតែផ្លាស់ប្តូរទំនិញប៉ុណ្ណោះទេ ថែមទាំងបានជួបប្រជុំគ្នា លេងកម្សាន្ត និងផ្លាស់ប្តូរវប្បធម៌ទៀតផង។

ផ្សារតេតឆ្លងព្រំដែនវៀតណាម-ឡាវ