ពណ៌របស់ជនជាតិទាំង៥៤

22/01/2024

ផ្ទះប្រពៃណីរបស់ជនជាតិចាមនៅតំបន់ដី Paduranga

(VOVWORLD) - ក្នុងជីវភាពរបស់ជនជាតិចាម ផ្ទះជាកន្លែងសម្រាប់ម្ចាស់ផ្ទះបង្ហាញពីអំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដូច្នេះហើយ រួមជាមួយនឹងផ្ទះធំដែលធ្វើពីឈើស្ទើរតែទាំងស្រុង ចាប់ពីសសរ ផ្ទៃអគារ ជញ្ជាំង ដំបូលប្រក់ក្បឿងនិងស្បូវនោះ ម្ចាស់ផ្ទះនឹងសង់ផ្ទះបន្ថែមចំនួន ៥ ដល់ ៧ ខ្នងទៀត ដែលមានទំហំ ឈ្មោះ និងគោលដៅប្រើប្រាស់ផ្សេងៗគ្នា។ ជនជាតិចាមមានទស្សនៈទានថា ផ្ទះទាំងនេះដូចជាដៃមានម្រាម ៥ ឬផ្ទៃមុខមានភ្នែក ២ រន្ធច្រមុះ ២ ត្រចៀក ២ និងមាត់ ១ អញ្ចឹង។

ផ្ទះប្រពៃណីរបស់ជនជាតិចាមនៅតំបន់ដី Paduranga
15/01/2024

ពិធីដំឡើងទទឹករបស់ជនជាតិ Xo Dang

(VOVWORLD) - នៅខែវិច្ឆិកា និងខែធ្នូ ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិភាគតិចនៅតំបន់ Tay Nguyen ក្នុងនោះមានជនជាតិ Xo Dang ក្នុងខេត្ត Kon Tum តែងតែធ្វើពិធីអរព្រះគុណ ដើម្បីបួងសួង សុំភ័ពសំណាង និងសេចក្ដីសុខសម្រាប់ភូមិ និងក្រុមគ្រួសារទាំងអស់។ ពិធីដំឡើងទទឹក ឬបានគេស្គាល់ថា ពិធីសែនប្រភពទឹក ជាពិធីបុណ្យមួយដោយមានគោលបំណងបែបនេះ។

ពិធីដំឡើងទទឹករបស់ជនជាតិ Xo Dang
08/01/2024

Keng loong (កេងឡុង) របាំប្រពៃណីរបស់ជនជាតិ Thai នៅស្រុក Mai Chau ខេត្ត Hoa Binh

(VOVWORLD) - សម្រាប់បងប្អូនជនជាតិ Thai នៅស្រុក Mai Chau ខេត្ត Hoa Binh របាំ Keng loong (កេងឡុង) គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ពួកគេ ជាពិសេសក្នុងពិធីបុណ្យទាននានា។ បច្ចុប្បន្ននេះ នៅតាមភូមិជនជាតិ Thai ដែលធ្វើ ទេសចរណ៍សហគមន៍ ប្រជាជនតែងតែប្រើ Keng loong ដើម្បីបង្កើតសូរសំឡេងដ៏ រីករាយជំនួសឱ្យការស្វាគមន៍ភ្ញៀវទេសចរ។ Keng loong បានក្លាយជាសម្រស់វប្បធម៌ ប្រពៃណីដ៏ពិសេសរបស់ប្រជាជននៅទីនេះ។

Keng loong (កេងឡុង) របាំប្រពៃណីរបស់ជនជាតិ Thai នៅស្រុក Mai Chau ខេត្ត Hoa Binh
25/12/2023

Khắp Thái (ខាប់ Thai) - ទំនុកចម្រៀងប្រពៃណីរបស់ជនជាតិ Thai

(VOVWORLD) - ខាប់ Thai ជាបទចម្រៀងប្រជាប្រិយដែលត្រូវបានថែរក្សាពីជំនាន់មួយទៅជំនាន់ មួយទៀតដោយការបង្រៀនផ្ទាល់មាត់ឬការសរសេរ។ “ខាប់” មានប្រជាប្រិយភាព យ៉ាងខ្លាំង ហើយមិនអាចខ្វះបាននៅក្នុងជីវភាពខាងស្មារតីរបស់បងប្អូនជនជាតិ Thai។

Khắp Thái (ខាប់ Thai) - ទំនុកចម្រៀងប្រពៃណីរបស់ជនជាតិ Thai
18/12/2023

ថែរក្សាសិល្បៈគូរដោយក្រមួនឃ្មុំរបស់បងប្អូនជនជាតិភាគតិច

(VOVWORLD) - សិល្បៈគូរដោយក្រមួនឃ្មុំនៅលើក្រណាត់គឺជាសម្រស់ប្រពៃណី ដែលត្រូវបានថែរក្សាដោយស្ត្រីជនជាតិ Mong និង Dao Tien អស់រយៈពេលច្រើនជំនាន់មកហើយ។ ដោយមានបាតដៃប៉ិនប្រសប និងការស្រមើស្រមៃដ៏សំបូរបែប ស្ត្រីជនជាតិភាគតិចបានប្រើប្រាស់ក្រមួនឃ្មុំ ដើម្បីច្នៃប្រឌិតឡើងផ្ទាំងក្រណាត់ សម្លៀកបំពាក់ដោយមានក្បូរក្បាច់រចនាដ៏ល្អប្រណិតនិងពណ៌ស្រស់ឆើតឆាយ។ ដើម្បីថែរក្សានិងរីកសាយភាយអត្តសញ្ញាណវប្បធម៌ពិសេសដោយឡែក បណ្ដាសិប្បករជនជាតិ Mong និង Dao មានបំណងចង់ស្វែងរកទិសដៅប្រកបដោយចីរភាពសម្រាប់របរសិប្បកម្មប្រពៃណីនេះ។

ថែរក្សាសិល្បៈគូរដោយក្រមួនឃ្មុំរបស់បងប្អូនជនជាតិភាគតិច
11/12/2023

ជណ្តើរ ៩ កាំ - ស្ពានវប្បធម៌របស់ជនជាតិ Tay និង Nung

(VOVWORLD) - ផ្ទះឈើផុតពីដីនិងជណ្តើរ គឺជាលក្ខណៈវប្បធម៌ពិសេសដោយឡែករបស់ជនជាតិTay និង Nung។ ជណ្តើរនេះបង្កប់នូវវប្បធម៌ និងទំនៀមទម្លាប់ដ៏សម្បូរបែបរបស់ជនជាតិ បងប្អូនជនជាតិទាំងពីរនេះ។

ជណ្តើរ ៩ កាំ - ស្ពានវប្បធម៌របស់ជនជាតិ Tay និង Nung
04/12/2023

បងប្អូនជនជាតិខ្មែរទទួលអំណរពិធីបុណ្យអកអំបុក-ប្រណាំងទូកង

(VOVWORLD) - ពិធីបុណ្យអកអំបុក - ប្រណាំងទូកង ខេត្តសុកត្រាំង ឆ្នាំ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា។ នេះជាសកម្មភាពវប្បធម៌ និងកីឡាដែលបង្ហាញពីលក្ខណៈសហគមន៍ និងបង្កប់នូវអត្ថន័យពិសេសសម្រាប់បងប្អូនជនជាតិខ្មែរ។ នេះក៏ជាឱកាសដើម្បីសហគមន៍ជនជាតិខ្មែរថែរក្សាលក្ខណៈវប្បធម៌ប្រពៃណី ដ៏វិសេសវិសាលនេះ ហើយខិតខំប្រឹងប្រែងនាំយកស្នាដៃខ្ពស់មកជូនវត្តនិងភូមិស្រុកផងដែរ។

បងប្អូនជនជាតិខ្មែរទទួលអំណរពិធីបុណ្យអកអំបុក-ប្រណាំងទូកង
27/11/2023

សម្រស់វប្បធម៌របស់ជនជាតិ Mang នៅខេត្ត Lai Chau

(VOVWORLD) - ជនជាតិ Mảng មានចំនួនប្រជាជនតិចជាង ១ ម៉ឺននាក់ ដែលរស់នៅតែក្នុងខេត្ត Lai Chau ប៉ុណ្ណោះ។ តាំងពីមុនមក ដោយសាររបៀបរស់នៅបែបពនេចរ និងស្ថានភាពសេដ្ឋកិច្ចសង្គមដ៏លំបាកនោះ លក្ខណៈវប្បធម៌ដ៏ពិសេសជាច្រើនរបស់ជនជាតិ Mang ត្រូវរសាត់បាត់ទៅជាបណ្ដើរៗ។ បច្ចុប្បន្ននេះ ទំនៀមទំលាប់ សិប្បកម្ម វប្បធម៌... របស់ជនជាតិ Mang ត្រូវបានស្ដារឡើងវិញ អភិរក្ស និងផ្សព្វផ្សាយជាបណ្តើរៗ។

សម្រស់វប្បធម៌របស់ជនជាតិ Mang នៅខេត្ត Lai Chau
20/11/2023

កម្លាំង​ចលករ​ដើម្បីយុវជន Son La ចាប់ផ្តើមអាជីវកម្ម

(VOVWORLD) - ការចាប់ផ្តើមអាជីវកម្មមិនមែនជារឿងថ្មីក្នុងចំណោមសមាជិកសម្ព័ន្ធយុវជននោះទេ ប៉ុន្តែដើម្បីកសាងគំរូនៃការចាប់ផ្តើមអាជីវកម្មនោះ គឺដើមទុនដើរតួនាទីយ៉ាងសំខាន់។ នៅទីក្រុង Son La ជារៀងរាល់ឆ្នាំ គំរូនិងគំនិតច្នៃប្រឌិតថ្មីរាប់សិបនៃការចាប់ផ្តើមអាជីវកម្មត្រូវបានអនុវត្តន៍ជាក់ស្តែងដោយទទួលបានប្រាក់កម្ចីអនុគ្រោះពីកម្មវិធី “ទិវាបុណ្យសន្សំសំចៃ - ដើម្បីអនាគតបៃតង”។ តាមនោះ ជួយឲ្យយុវជនបង្កើតអាជីវកម្ម ចាប់ផ្តើមអាជីព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ស្ថេរភាពជីវភាពរស់នៅនិងរួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព សុខុមាលភាពសង្គម និងកសាងជនបទថ្មីក្នុងមូលដ្ឋាន។

កម្លាំង​ចលករ​ដើម្បីយុវជន Son La ចាប់ផ្តើមអាជីវកម្ម
13/11/2023

ឃ្លាំងរតនសម្បត្តិវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Cong នៅ Nam Khao

(VOVWORLD) - ជនជាតិ Cống ដែលគេស្គាល់ថាជាជនជាតិ Xá, Màng... រស់នៅតំបន់ភាគ ពាយ័ព្យ ភាគច្រើននៅខេត្ត Lai Chau និង Dien Bien។ នេះគឺជាជនជាតិមួយក្នុង ចំណោមជនជាតិដែលមានចំនួនប្រជាជនមិនដល់ ១០ ពាន់នាក់ ប៉ុន្តែនៅតែរក្សាបាន នូវលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលជាច្រើន។

ឃ្លាំងរតនសម្បត្តិវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Cong នៅ Nam Khao