ចងតុង (Tong) - ទំនៀមទំលាប់ពិសេស និងមនុស្សសាស្ត្ររបស់ជនជាតិ Tay
(VOVWORLD) - ជនរួមជាតិជាជនជាតិ Tay ភាគច្រើនរស់នៅប្រមូលផ្ដុំតាមភូមិតូចៗ នៅតំបន់ឆ្ងាយដាច់ស្រយាល ដូច្នេះហើយ សំណាក់យុវជនជនជាតិ Tay តែងតែចង់ស្វែងរកមិត្តភក្តិ ដើម្បីបង្កើនការជួបប្រាស្រ័យ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ នៅពេលជួបគ្នា តាមរយៈការសំណេះសំណាលគ្នាជាច្រើនថ្ងៃ ឬច្រើនខែ ហើយទៅលេងផ្ទះរបស់គ្នាទៅវិញទៅមក ស្គាល់ឪពុកម្តាយ ក្រុមគ្រួសាររបស់គ្នាទៅវិញទៅមក ហើយឃើញថាមនុស្សទាំងពីរមានលក្ខណៈសម្បត្តិសមគ្នា គឺកំលោះ (ឬក្រមុំ) អាចសុំឲ្យចង តុង (Tong) ជាមួយមិត្តម្នាក់នោះ។ នេះជាទំនៀមទម្លាប់ដោយមានលក្ខណៈមនុស្សសាស្ត្រក្នុងជីវភាពរបស់ជនជាតិ Tay។










