ធ្វើអាជីវកម្មធនធានក្នុងតំបន់ - ទិសដៅសម្រាប់វិស័យទេសចរណ៍ទីក្រុង Can Tho ក្រោយជំងឺកូវីដ ១៩
(VOVWORLD) - ដោយទទួលបានរហសនាមជាមជ្ឈមណ្ឌលរដ្ឋបាលរបស់តំបន់ដីសណ្ដទន្លេ Cuu Long នោះ បណ្ដាគោលដៅទេសចរនៅទីក្រុង Can Tho តែងតែទាក់ទាញបានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលមានគោលបំណងចង់ស្វែងយល់ពីវប្បធម៌ និងម្ហូបអាហាររបស់អ្នកស្រុកនៅទីនេះ។ ដើម្បីជួយសម្រួលផ្នែកទេសចរណ៍ទីក្រុង Can Tho ស្ដារឡើងវិញក្រោយជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័សនោះ ផ្នែកទេសចរណ៍ទីក្រុងកំពុងកសាងគំរូថ្មី ដោយធ្វើអាជីវកម្មពីធនធានទេសចរណ៍ក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។










