វៀតណាម-ឥណ្ឌូនេស៊ី៖ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគត
(VOV)_វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំ នងទ្វេភាគីចាប់ពីថ្ងៃទី៣០ធ្នូឆ្នាំ ១៩៥៥។ តាំងពីនោះ មក ទំនាក់ទំនងនេះបានពង្រឹងនិងពង្រីកដោយឥត ឈបឈរ ជាពិសេស ប្រទេសទាំងពីរបានចុះហត្ថលេ ខាលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដល់៖ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ នាខែឧសភាឆ្នាំ២០១៣។ បន្តរាល់ជំហានអភិវឌ្ឍន៍ទាំងនោះ ក្នុងឆ្នាំ ២០១៤កន្លងទៅ ទំនាក់ទំនងវៀតណាមនិងឥណ្ឌូនេស៊ីបានមានការរីកចំរើនជាច្រើន រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅការកសាងសហគមន៍អាស៊ាននាចុងឆ្នាំនេះ។









