សិស្សនិស្សិតវៀតណាមរីករាយជាមួយទិវាអន្តរជាតិនិយាយភាសាបារាំង
(VOVWORLD) - ជាលើកដំបូង ព្រឹត្តិការណ៍និយាយភាសា បារាំងដ៏ធំមួយដោយមានឈ្មោះថា “ពណ៌ភាសាបារាំង” ត្រូវបានប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៥ និងទី ១៦ ខែមីនាឆ្នាំ ២០១៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នា ដោយក្រសួងការបរទេសវៀត ណាម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ស្ថានទូតបារាំង និងអង្គការអន្តរជាតិប្រើប្រាស់ភាសាបារាំងនៅទីក្រុងហាណូយបារព្វធ្វើឡើង ក្នុងឱកាសអបអរសាទរទិវា Francophonie (ថ្ងៃទី២០ខែមីនា)។ នេះជាឱកាសមួយសម្រាប់សាធារណជនឃើញច្បាស់អំពីភាពរឹងមាំរបស់សហ គមន៍និយាយភាសាបារាំងនៅវៀតណាម ជាពិសេសស្រទាប់សិស្សនិស្សិតតែម្តង។









