ពិធីបុណ្យវប្បធម៌ជប៉ុន Oshougatsu បង្កើនការជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន
(VOVWORLD) - នាពេលថ្មីៗនេះ នៅសកលវិទ្យាល័យពហុវិទ្យាហាណូយ មនុស្ស រាប់ពាន់នាក់បានសម្របខ្លួនចូលក្នុងបរិយាកាសអ៊ូអរសប្បាយរីករាយនៃពិធីបុណ្យ វប្បធម៌ជប៉ុន Oshougatsu។ ពិធីបុណ្យ Oshougatsu ជាកម្មវិធីប្រចាំឆ្នាំដែលត្រូវបាន រៀបចំឡើងសំដៅផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌វិសេសវិសាលនៃប្រទេសជប៉ុន ព្រមទាំង រួមវិភាគទានជំរុញយ៉ាងខ្លាំងទំនាក់ទំនងសាមគ្គីភាពមិត្តភាព បង្កើនការ យោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ជប៉ុន។









