ប្រជាជនខេត្ត Thai Binh អំណរបុណ្យតេតឯករាជ្យ
(VOV5)_ជារៀងរាល់ឆ្នាំ នាថ្ងៃបុណ្យជាតិ (ថ្ងៃទី២ កញ្ញា) ប្រជាជនក្រុមទី២ ភូមិ Hiep Trung ឃុំ Dong Hoa ទីក្រុង Thai Binh ខេត្ត Thai Binh (ភាគខាងជើង វៀតណាម) បានរួមគ្នាទទួលបុណ្យតេតឯករាជ្យ។ នាថ្ងៃនេះ ផ្លូវថ្នល់នៅគ្រប់ភូមិឃុំសុទ្ធតែបានរៀបចំដ៏ស្អាតបាត គ្រួសារណាក៏ព្យួរទង់ជាតិ ពាក្យស្លោក បដា អបអរសាទរបុណ្យជាតិដែរ។








