ពណ៌របស់ជនជាតិទាំង៥៤

21/02/2022

របាំលោតម៉ុងសាយក្បាលតោមុខឆ្មាដ៏វិសេសវិសាលអំណរនិទាឃរដូវ

(VOVWORLD) - ជាទម្រង់សិល្បៈប្រជាប្រិយមួយដ៏ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ កាលពីឆ្នាំ២០១៧ របាំលោតម៉ុងសាយក្បាលតោមុខឆ្មា របស់បងប្អូនជនជាតិ Tay, Nung នៅខេត្ត Lang Son ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍ជាតិ។ រហូតមកដល់បច្ចុប្បន្ន ទម្រង់សិល្បៈនេះនៅតែជាមុខម្ហូបខាងស្មារតីដែលមិនអាចខ្វះបានចំពោះជនជាតិ Tay, Nung នៅពេលរដូវផ្ការីកមកដល់ម្ដងៗ។

របាំលោតម៉ុងសាយក្បាលតោមុខឆ្មាដ៏វិសេសវិសាលអំណរនិទាឃរដូវ
14/02/2022

ពិធីសែនទេវតានៅដើមឆ្នាំថ្មីរបស់ជនជាតិ Mong នៅ Son La

(VOVWORLD) - នៅដើមឆ្នាំថ្មី ជនជាតិ Mong តែងតែរៀបចំពិធីសែនទេវតា។ ហើយពិធីនេះក៏ត្រូវបានពួកគេធ្វើឡើង នៅពេលដែលគ្រួសារជួបរឿងអកុសល សំណាងអាក្រក់ ក្នុងការប្រកបរបររកស៊ី ការចិញ្ចឹមសត្វ ដើម្បីបួងសួងសុំឲ្យជីដូនជីតា ទេវតា ប្រសិទ្ធិពរជ័យដល់ក្រុមគ្រួសារឲ្យមានសុខភាពល្អបរិបូរណ៍ ហើយសត្វចិញ្ចឹមក្នុងផ្ទះមានការលូតលាស់កាន់តែច្រើនផងដែរ។

ពិធីសែនទេវតានៅដើមឆ្នាំថ្មីរបស់ជនជាតិ Mong នៅ Son La
07/02/2022

ទំនៀមទម្លាប់បិទក្រដាសក្រហមនៅដើមឆ្នាំរបស់ជនជាតិ Tay និង Nung

(VOVWORLD) - ក្នុងឱកាសជូនដំណើរឆ្នាំចាស់ ទទួលស្វាគមន៍ឆ្នាំថ្មី ជនជាតិ Tay និង Nung តែងតែតុបតែងផ្ទះសម្បែងដោយក្រដាសក្រហម។ ពួកគេបិទភ្ជាប់ក្រដាស ក្រហមនៅលើរបស់របរទាំងអស់ចាប់តាំងពី ដើមឈើ រហូតដល់ទ្រុងចិញ្ចឹមសត្វផងដែរ ដោយមានបំណងចង់បណ្ដេញខ្មោចចង្រៃចេញពីផ្ទះ បួងសួងសុំឲ្យគ្រួសារជួបតែសេចក្តីសុខចម្រុង ចម្រើនក្នុងឆ្នាំថ្មី។

ទំនៀមទម្លាប់បិទក្រដាសក្រហមនៅដើមឆ្នាំរបស់ជនជាតិ Tay និង Nung
24/01/2022

សម្លេងគែនគួរឲ្យទាក់អារម្មណ៍របស់ជនជាតិ Mong នៅ Bac Ha ខេត្ត Lao Cai

(VOVWORLD) - នៅ Bac Ha (ខេត្ត Lao Cai) តំបន់ខ្ពង់រាបដែលប្រជាជនជនជាតិ Mong រស់នៅចាប់តាំងពីច្រើនជំនាន់មកហើយ នេះ មានម្ហូបអាហារស្មារតីមួយមុខដែលអាច ខ្វះបានឡើយ នោះគឺសម្លេងគែន របាំគែនប្រកបដោយលក្ខណៈវិសេសវិសាលគួរឲ្យ ទាក់អារម្មណ៍។

សម្លេងគែនគួរឲ្យទាក់អារម្មណ៍របស់ជនជាតិ Mong នៅ Bac Ha ខេត្ត Lao Cai
17/01/2022

ទិវាបុណ្យវប្បធម៌និងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅភាគពាយ័ព្យ

(VOVWORLD) - ទិវាបុណ្យវប្បធម៌ជនជាតិ Mong ទូទាំងប្រទេសលើកទី៣ ដែលទើបតែប្រព្រឹត្តទៅនៅខេត្ត Lai Chau បានទាក់ទាញការចូលរួមរបស់ប្រតិភូ សិប្បករប្រជាប្រិយ តួរសម្ដែង និងកីឡាករមិនមែនអាជីពរាប់ពាន់នាក់ដែលជាជនជាតិ Mong នៃខេត្តចំនួន១១។ ព្រឹត្តិការណ៍បានចូលរួមចំណែកក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏ថ្លៃថ្លារបស់ប្រជាជនបណ្ដាជនជាតិនិយាយរួម និងជនជាតិ Mong និយាយដោយឡែក ដោយបានបន្សល់ទុកមកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងដួងចិត្តទស្សនិកជននិងភ្ញៀវទេសចរម្នាក់ៗផងដែរ។

ទិវាបុណ្យវប្បធម៌និងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅភាគពាយ័ព្យ
10/01/2022

រដូវស្លឹកឈើជ្រុះនិងដំណើរចុះពីលើភ្នំរបស់ជនជាតិ La Hu

(VOVWORLD) - ជនជាតិ La Hu ជាក្រុមជនជាតិភាគតិចមួយនៅក្នុងសហគមន៍ជនជាតិទាំង៥៤នៅវៀតណាម ដែលរស់នៅតែមួយកន្លែងគត់នៅស្រុកព្រំដែន Muong Te ខេត្ត Lai Chau។ ជាច្រើនជំនាន់កន្លងមក នៅពេលរដូវស្លឹកឈើជ្រុះមកដល់ម្ដងៗ ជនជាតិ La Hu តែងតែបម្លាស់ទីលំនៅ តាមព្រៃឈើជាប់មាត់ទន្លេ Da លើ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ពួកគេបានបោះបង់ទំនៀមទំលាប់រស់នៅពនេចរនោះ ដើម្បីចុះពីលើភ្នំមកភ្នំតាំងទីលំនៅឲ្យជីវភាបានស្ថិរភាព។

រដូវស្លឹកឈើជ្រុះនិងដំណើរចុះពីលើភ្នំរបស់ជនជាតិ La Hu
02/01/2022

ពិធីដាក់ឈ្មោះកូនរបស់ជនជាតិ Mong នៅតំបន់ភាគពាយ័ព្យ

(VOVWORLD) - ចំពោះជនជាតិ Mong នៅភាគពាយ័ព្យ ពិធីដាក់ឈ្មោះទារកគឺបង្ហាញពីទស្សនៈទាន មនោគមន៍ និងវប្បធម៌ប្រពៃណីរបស់ជនជាតិ ព្រមទាំងជាលក្ខណៈវិនិច្ឆ័យដើម្បីបែងចែកមនុស្សម្នាក់ពីមនុស្សម្នាក់ទៀត និងដើម្បីប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាពរបស់កុមារនាពេលក្រោយមក។ ដូច្នេះ ពិធីដាក់ឈ្មោះទារកគឺមានអត្ថន័យដ៏សែនសំខាន់។

ពិធីដាក់ឈ្មោះកូនរបស់ជនជាតិ Mong នៅតំបន់ភាគពាយ័ព្យ
27/12/2021

ពិធីអរព្រះគុណព្រះអាទិទេពរបស់បងប្អូនជនជាតិ Ba Na ស្រុក K’Bang ខេត្ត Gia Lai

(VOVWORLD) - ជារៀងរាល់ចុងឆ្នាំ បើបានធ្វើដំណើរមកដល់ភូមិឃុំរបស់ជនជាតិ Ba Na នៅតំបន់ Tay Nguyen យើងនឹងប្រទះឃើញរូបភាពអ្នកភូមិទាំងអស់កំពុងប្រមូលគ្នានៅជុំវិញពាងស្រានៅឯផ្ទះ Rong។ ពួកគេផ្ដាំផ្ញើរគ្នានូវបំណងប្រាថ្នាដ៏ល្អប្រសើរសម្រាប់ភូមិឃុំ ក៏ដូចជាអ្នកភូមិម្នាក់ៗផងដែរ។ នោះគឺជាពិធីអរព្រះគុណព្រះអាទិទេពរបស់បងប្អូនជនជាតិ Ba Na នៅទីនេះ។

ពិធីអរព្រះគុណព្រះអាទិទេពរបស់បងប្អូនជនជាតិ Ba Na ស្រុក K’Bang ខេត្ត Gia Lai
13/12/2021

ប្រសិទ្ធភាពនៃទម្រង់ក្លឹបវប្បធម៌ជនជាតិនៅក្នុងសាលារៀននៃខេត្ត Lang Son

(VOVWORLD) - នៅក្នុងបរិយាកាសអប់រំ ការជួយឲ្យសិស្សានុសិស្សយល់ដឹងអំពីប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិ គោរព ថែរក្សានិងពង្រីកវប្បធម៌ប្រពៃណីវប្បធម៌របស់ជនជាតិខ្លួននោះ គឺភារកិច្ចដ៏សែនសំខាន់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សាលារៀនជាច្រើនបានដាក់ឲ្យដំណើរការនូវខ្លឹមសារនេះ ដោយរបៀបធ្វើដ៏ច្នៃប្រឌិត ជាក់ស្ដែង ដែលទាក់ទាញសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។

ប្រសិទ្ធភាពនៃទម្រង់ក្លឹបវប្បធម៌ជនជាតិនៅក្នុងសាលារៀននៃខេត្ត Lang Son
06/12/2021

ពិធីអរគុណឪពុកម្ដាយក្មេករបស់ជនជាតិ Co Tu នៅខេត្ត Quang Nam

(VOVWORLD) - ជនជាតិ Co Tu រស់នៅដោយចេះដឹងគុណស្រ័យគ្នាជានិច្ច។ បន្ទាប់ពី ប្ដីប្រពន្ធរៀបការរួចមក ក្រុមគ្រួសារខាងកូនកំលោះនិងកូនក្រមុំតែងតែទៅសាក សួរសុខទុក្ខគ្នាទៅវិញទៅមកដើម្បីរឹតបន្តឹងមនោសញ្ចេតនាឲ្យកាន់តែជិតស្និទ្ធ ថែមទៀត។ ប្រការពិសេសគឺ គ្រួសារកូនកំលោះនឹងធ្វើពិធីអរគុណឪពុកម្ដាយ ក្មេកដោយសត្វក្របីមួយក្បាល។ នេះគឺជាលក្ខណៈស្រស់ស្អាតនៅក្នុងជីវភាព វប្បធម៌របស់ជនជាតិ Co Tu នៅខេត្ត Quang Nam។

ពិធីអរគុណឪពុកម្ដាយក្មេករបស់ជនជាតិ Co Tu នៅខេត្ត Quang Nam