ល្បែងកំសាន្តប្រជាប្រិយនិងរបៀបផ្ដោះផ្ដងសាសងគ្នារបស់បុរសនារីជនជាតិ Mong នៅ Son La
(VOVWORLD) - ល្បែងកំសាន្តប្រជាប្រិយរបស់បណ្ដាជនជាតិភាគតិចជាផ្នែកមួយដ៏រស់រវើកបំផុតក្នុងរតនសម្បត្តិបេតិកភ័ណ្ឌវប្បធម៌វៀតណាម។ ល្បែងកំសាន្តប្រជាប្រិយដែលស្ដែងចេញពីការធ្វើពលកម្ម ផលិតកម្មនោះ មានតម្លៃប្រវត្តិសាស្ត្រ ប្រភពដើមវប្បធម៌ ហើយត្រូវបានរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ។ ក្នុងនោះ ល្បែងកំសាន្តជាច្រើនត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសម្ដែងនៅថ្ងៃបុណ្យវប្បធម៌របស់បណ្ដាជនជាតិភាគតិច។ អាចនិយាយដល់ល្បែងវាយសីរោមមាន់របស់ជនជាតិ Mong នៅខេត្ត Son La។










