ប្រជាជននិងម្ចាស់ឆ្នោត ជឿជាក់លើការងាររៀបចំឡើងវិញប្រព័ន្ធរដ្ឋបាលរបស់ប្រទេសជាតិ
(VOVWORLD) - បន្ទាប់ពីរដ្ឋសភានីតិកាលទី១៥ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី ១២ មិថុនា ម្ចាស់ឆ្នោតនិងប្រជាជនទូទាំងប្រទេសបានសម្តែងការគាំទ្រនិងជឿជាក់ថា នេះជាជំហានចាំបាច់ ស្របតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី។










