ព័ត៍មាន

15/03/2025

នាយករដ្ឋមន្ត្រីកាណាដាថ្មី ស្បថចូលកាន់តំណែង

(VOVWORLD) - នៅវេលាម៉ោង ១១៖២៥នាទី ថ្ងៃទី ១៤ ខែមីនា(ម៉ោង ១០៖២៥នាទីយប់ តាមម៉ោងនៅវៀតណាម) លោក Mark Carney បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ២៤ នៃប្រទេសកាណាដា ជំនួសលោក Justin Trudeau ដែលបានលាលែងពីតំណែងជាផ្លូវការនាព្រឹកថ្ងៃដដែល។

នាយករដ្ឋមន្ត្រីកាណាដាថ្មី ស្បថចូលកាន់តំណែង
15/03/2025

វៀតណាមនិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ថាមពលជាច្រើនដែលមានតម្លៃជាង ៤ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - សហរដ្ឋអាមេរិកបានក្លាយជាដៃគូពាណិជ្ជកម្មធំទីពីរ និងជាទីផ្សារនាំចេញដ៏ សំខាន់បំផុតរបស់វៀតណាម ហើយជាបណ្ដើរៗកំពុងក្លាយជាប្រភពផ្គត់ផ្គង់នៃគ្រឿង ម៉ាស៊ីន ឧបករណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងថាមពលសម្រាប់វៀតណាម។

វៀតណាមនិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ថាមពលជាច្រើនដែលមានតម្លៃជាង ៤ ពាន់លានដុល្លារអាមេរិក
15/03/2025

ពិធីបើកដំណើរការត្រៀមរៀបចំសម្រាប់សប្តាហ៍កំពូលនៃ APEC ២០២៧

(VOVWORLD) - នារសៀលថ្ងៃទី ១៤ មីនា នៅទីក្រុង Phu Quoc គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានរៀបចំពិធីបើកដំណើរការត្រៀមរៀបចំសម្រាប់សប្តាហ៍កិច្ចប្រជុំ កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧។

ពិធីបើកដំណើរការត្រៀមរៀបចំសម្រាប់សប្តាហ៍កំពូលនៃ APEC ២០២៧
15/03/2025

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យក្រុមហ៊ុន Airbus វិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចអាកាសចរណ៍និងអវកាសនៅវៀតណាម

(VOVWORLD) - សំណើខាងលើត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីវៀតណាមនៅក្នុងជំនួបជាមួយលោក Wouter Van Wersch អនុប្រធានប្រតិបត្តិសកលនៃក្រុមហ៊ុន Airbus Group កាលពីរសៀលថ្ងៃទី ១៤ មីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។ លោក Wouter Van Wersch កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យក្រុមហ៊ុន Airbus វិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចអាកាសចរណ៍និងអវកាសនៅវៀតណាម
14/03/2025

លំហនិងឱកាសថ្មីសម្រាប់អាជីវកម្មអាមេរិកធ្វើការវិនិយោគនិងធ្វើអាជីវកម្មនៅវៀត ណាម

(VOVWORLD) - សហរដ្ឋអាមេរិកគឺជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាម។ ក្របខណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិកកំពុងបង្កើតលំហ និងឱកាសថ្មី សម្រាប់អង្គភាពអាជីវកម្មអាមេរិកវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។

លំហនិងឱកាសថ្មីសម្រាប់អាជីវកម្មអាមេរិកធ្វើការវិនិយោគនិងធ្វើអាជីវកម្មនៅវៀត ណាម
14/03/2025

អនុវត្តប្រកបដោយប្រសិទ្ធភាពភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

(VOVWORLD) - វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រ ហើយមានបំណងចង់បន្តអនុវត្តជាក់ស្តែង ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋ អាមេរិកក្នុងទិសដៅកាន់តែស៊ីជម្រៅ សំខាន់ និងមានប្រសិទ្ធភាព។

អនុវត្តប្រកបដោយប្រសិទ្ធភាពភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក
14/03/2025

វៀតណាមប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅអនាគតឌីជីថល

(VOVWORLD) - វេទិកាគោលនយោបាយដោយប្រធានបទ “វៀតណាមអភិវឌ្ឍន៍យ៉ាងសកម្មនូវឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យថ្មី” ដែលរៀបចំដោយមជ្ឈមណ្ឌល នវានុវត្តន៍ជាតិ (NIC) សហការជាមួយ Aitomatic សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅនាថ្ងៃ ១៤ មីនា នៅទីក្រុងហាណូយ។

វៀតណាមប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅអនាគតឌីជីថល
14/03/2025

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G៧ ពិភាក្សាអំពីបញ្ហា “ក្តៅគគុក” ជាច្រើន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7៧ បានជួបប្រជុំគ្នានាថ្ងៃទី ១៣ មីនា នៅរមណីយដ្ឋាន La Malbaie ក្នុងប្រទេសកាណាដា ដើម្បីពិភាក្សាអំពីបញ្ហាសកលសំខាន់ៗជាច្រើន។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G៧ ពិភាក្សាអំពីបញ្ហា “ក្តៅគគុក” ជាច្រើន
14/03/2025

អាមេរិកស្នើបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា

(VOVWORLD) - ក្នុងអំឡុងពេលកិច្ចចរចាកំពុងដំណើរការនៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី ១៣ មីនាបេសកជនអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានស្នើឱ្យបន្តពេលវេលាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ជាមួយនឹងលក្ខខណ្ឌដោះលែងចំណាប់ខ្មាំង និងដកការហ៊ំព័ទ្ធលើសកម្មភាពផ្តល់ជំនួយមនុស្សធម៌នៅទីនោះ។

អាមេរិកស្នើបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា
14/03/2025

រុស្ស៊ីប្រកាសគាំទ្រចំពោះសំណើបទឈប់បាញ់នៅអ៊ុយក្រែន

(VOVWORLD) - រុស្ស៊ីយល់ព្រមចំពោះសំណើ បទឈប់បាញ់ ប៉ុន្តែប្រការនោះត្រូវធានាថា នាំ មកនូវសន្តិភាពយូរអង្វែង និងលុបបំបាត់ឫសគល់នៃជម្លោះ។ នេះជាការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបពិភាក្សាជាមួយប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko នាថ្ងៃទី ១៣ មីនា នៅទីក្រុងម៉ូស្គូ។

រុស្ស៊ីប្រកាសគាំទ្រចំពោះសំណើបទឈប់បាញ់នៅអ៊ុយក្រែន