អំណរបុណ្យតេតសហគមន៍ដ៏កក់ក្តៅនៅអេហ្ស៊ីប
(VOVWORLD) - រួមជាមួយបរិយាកាសអំណរបុណ្យឆ្នាំថ្មីប្រពៃណីរបស់ប្រទេសជាតិ នាថ្ងៃទី ៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំកម្មវិធី "និទាឃរដូវមាតុភូមិឆ្នាំ ២០២៦" ដើម្បីស្វាគមន៍ឆ្នាំមមីអដ្ឋស័កនៅទីក្រុងគែរ។

(VOVWORLD) - រួមជាមួយបរិយាកាសអំណរបុណ្យឆ្នាំថ្មីប្រពៃណីរបស់ប្រទេសជាតិ នាថ្ងៃទី ៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំកម្មវិធី "និទាឃរដូវមាតុភូមិឆ្នាំ ២០២៦" ដើម្បីស្វាគមន៍ឆ្នាំមមីអដ្ឋស័កនៅទីក្រុងគែរ។

(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនេះ ទាក់ទងនឹងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឡាវ និងកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម, រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហោយ ទ្រុង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឡាវរបស់លោកអគ្គលេខាបក្សតូ ឡឹម នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់ពិសេស និងអាទិភាពកំពូលរបស់វៀតណាម ក្នុងទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និងឡាវ។

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមការចរចាជុំទី៦ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងវៀតណាម និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ង្វៀន មិញហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបធ្វើការជាមួយលោកស្រី Allison Hooker អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Casey Mace ប្រធានមន្ត្រីជាន់ខ្ពស់ APEC របស់សហរដ្ឋអាមេរិក លោក Charles Freeman អនុប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ APEC។

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានរៀបចំសន្និសីទទូទាំងប្រទេស អំពីការសិក្សាស្រាវជ្រាវ ការជ្រួតជ្រាបនិងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់កាលពីយប់ថ្ងៃទី ៦ ខែកុម្ភៈថា កិច្ចចរចាជាមួយតំណាងសហរដ្ឋអាមេរិកនៅប្រទេសអូម៉ង់ នាថ្ងៃដដែលគឺវិជ្ជមាន ទោះបីជាមិនទាន់មានការព្រមព្រៀងជាក់ស្តែងណាមួយក៏ដោយ។

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់ព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៦ ខែកុម្ភៈ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងភ្នំពេញ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមមួយចំនួនធំដែលកំពុងរស់នៅ និងសិក្សានៅកម្ពុជា។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន។

(VOVWORLD) - ក្នុងឱកាសរៀបចំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំមមី អដ្ឋស័ក ២០២៦ នៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងហាណូយ បណ្ឌិត្យសភានយោបាយជាតិហូជីមិញបានរៀបចំពិធីជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មការទូត និងដៃគូអន្តរជាតិប្រចាំនៅវៀតណាម។

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
