វៀតណាមចែករំលែកបទពិសោធន៍នៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាគារកណ្តាល APEC ២០២៦
(VOVWORLD) - នៅថ្ងៃទី ៤-៥ ខែកុម្ភៈ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារកណ្តាលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន ជាប្រទេសម្ចាស់ផ្ទះនៃ APEC ២០២៦។










