អាមេរិកសម្រេចចិត្តដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន៖ ក្តីសង្ឃឹមលើអនាគតប្រកបដោយសន្តិភាព
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី ១៤ ខែមេសាបានប្រកាសជាផ្លូវការនូវផែនការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានមុនថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១។ បន្ទាប់ពីសហរដ្ឋអាមេរិក ណាតូនិងសម្ព័ន្ធមិត្តក៏បានប្រកាសផែនការបញ្ចប់បេសកកម្មគាំទ្រ ដល់សន្តិសុខអន្តរជាតិនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះក្នុងពេលឆាប់ៗ។ តើការសម្រេចចិត្តនេះ អាចនាំមកនូវសន្តិភាពពិតប្រាកដដល់អាហ្វហ្គានីស្ថានដែរឬទេ នេះគឺជាការមន្ទិលសង្ស័យរបស់សាធារណមតិ។










