ព្រឹត្តិការណ៍

05/03/2021

ភាពតានតឹងកើនឡើងនៅក្នុងទំនាក់ទំនងការទូតរុស្ស៊ី - ប្រទេសលោកខាងលិច

(VOVWORLD) - នៅប៉ុន្មានថ្ងៃដើមខែមិនានេះ ទំនាក់ទំនងដែលមិនចុះសម្រុងគ្នាក្នុងអំឡុងពេលនេះ រវាងលោកខាងលិចនិងរុស្ស៊ីត្រូវបន្ត “ដុតកំដៅ” ដោយវិធានការណ៍ថ្មីៗដោយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) បណ្តុកបណ្តាក់ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ជាមួយនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងឥស្សរជននយោបាយប្រឆាំងនៅរុស្ស៊ីលោក Alexei Navalny នោះ នាថ្ងៃទី ២ ខែមីនា រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មតម្រង់ទៅនឹងមន្រ្តីជាន់ខ្ពស់រុស្ស៊ី ៧ រូប។ នេះជាវិធានការដាក់ទណ្ឌកម្មលើកដំបូងរបស់រដ្ឋអំណាចអាមេរិកប្រឆាំង រុស្ស៊ីក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Joe Biden។

ភាពតានតឹងកើនឡើងនៅក្នុងទំនាក់ទំនងការទូតរុស្ស៊ី - ប្រទេសលោកខាងលិច
04/03/2021

ឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីរួមចំណែកសម្រាប់សិទ្ធិមនុស្សពិភពលោក

(VOVWORLD) - វៀតណាមបានសម្រេចចិត្តចូលរួមជាបេក្ខភាពនៃមុខងារជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៣-២០២៥ ក្នុងនាមជាបេក្ខជននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ គោលការណ៍នេះ ទើបបានលោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh ប្រកាសនៅក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការបន្តចូលរួមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជារបៀបដែលវៀតណាមរួមចំណែកការពារសិទ្ធិមនុស្សនៅលើពិភពលោកតាមរយៈសមិទ្ធិផលក្នុងកិច្ចការពារសិទ្ធិមនុស្សផ្ទាល់ខ្លួន។

ឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីរួមចំណែកសម្រាប់សិទ្ធិមនុស្សពិភពលោក
03/03/2021

ដើម្បីភាពជោគជ័យនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១- ២០២៦ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី ២៣ ឧសភា ខាងមុខ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ព្រមទាំងជាឱកាសដើម្បី ប្រជាជនអនុវត្តសិទ្ធិធ្វើម្ចាស់របស់ខ្លួន តាមរយៈការបោះឆ្នោត ជ្រើសរើសបុគ្គលគំរូ ដែលពិតជាមានសីលធម៌និងទេពកោសល្យ សក្តិសមជាតំណាងរបស់ប្រជាជននៅរដ្ឋ សភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ រហូតមកដល់ពេលនេះ ការងារត្រៀម រៀបចំសម្រាប់ព្រឹត្តិការណ៍ដ៏សែនសំខាន់នេះ កំពុងត្រូវបានដំណើរការយ៉ាងសកម្មនៅ តាមមូលដ្ឋាននានាលើទូទាំងប្រទេស។

ដើម្បីភាពជោគជ័យនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
02/03/2021

ស្ថានភាពមជ្ឈឹមបូព៌ាតានតឹងឡើងបន្ទាប់ពីអាមេរិកវាយប្រហារតាមជើងអាកាសទៅលើស៊ីរី

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមក ភាពតានតឹងនៅមជ្ឈឹមបូព៌ាបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកងទ័ពអាមេរិកធ្វើការវាយប្រហារតាមជើងអាកាសដ៏បង្ហូរឈាមទៅលើគោលដៅមួយចំនួននៅភាគខាងកើតប្រទេសស៊ីរី។ ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបាន បញ្ចេញប្រតិកម្មភ្លាមមួយរំពិច ខណៈដែលមជ្ឈដ្ឋានអ្នកវិភាគព្រួយបារម្ភថា ស្ថាន ភាព អាចតានតឹងឡើងកម្ដៅថែមទៀតនាពេលខាងមុខ។

ស្ថានភាពមជ្ឈឹមបូព៌ាតានតឹងឡើងបន្ទាប់ពីអាមេរិកវាយប្រហារតាមជើងអាកាសទៅលើស៊ីរី
01/03/2021

ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១៖​ មូលដ្ឋានដើម្បីដាក់ចេញ​សេចក្តីសម្រេចចិត្ត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព

(VOVWORLD) - ចាប់ពីថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២១ វៀតណាមបានរៀបចំការធ្វើជំរឿនសេដ្ឋកិច្ចនៅទូទាំងប្រទេស។ នេះគឺជាសកម្មភាពដ៏សំខាន់ ដើម្បីទទួលបានផ្ទាំងគំនូរសេដ្ឋកិច្ចទូទៅរបស់ប្រទេសជាតិទាំងមូល ហើយតាមនោះកំណត់សក្តានុពល ឧត្តមភាព ដែលចាំបាច់ត្រូវធ្វើអាជីវកម្ម ព្រមទាំងកំណត់ឧបសគ្គ និងបញ្ហាប្រឈម ដែលវៀតណាមត្រូវតែជំនះពុះពារ។ លើសពីនេះទៅទៀត នេះគឺជាមូល ដ្ឋាន ដើម្បីដាក់ចេញសេចក្ដីសម្រេចចិត្តឲ្យសមស្របសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។

ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១៖​ មូលដ្ឋានដើម្បីដាក់ចេញ​សេចក្តីសម្រេចចិត្ត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព
26/02/2021

ការចែកចាយវ៉ាក់សាំងដោយសមភាព៖ កូនសោររុញថយក្រោយជម្ងឺរាតត្បាតសកល Covid-19

(VOVWORLD) - កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រទេសមានឧស្សាហកម្មអភិវឌ្ឍឈានមុខគេទាំង៧ (G7) ទើបតែបានបិទបញ្ចប់ក្រោមអធិបតីភាពរបស់អង់គ្លេស ក្នុងនាមជា ប្រទេសម្ចាស់ផ្ទះប្ដូរវេន។ ខ្លឹមសារលេចធ្លោមួយដែលត្រូវបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ រួមនៃកិច្ចប្រជុំនេះ គឺថ្នាក់ដឹកនាំក្រុម G7 បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការឆ្លើយ តបនឹងជម្ងឺរាតត្បាតសកល Covid-19 ហើយសន្យាលុបបំបាត់ “វ៉ាក់សាំងជាតិនិយម” ដោយចាត់ទុកកិច្ចសហប្រតិបត្តិការនិងការចែកចាយផ្គង់ផ្គង់វ៉ាក់សាំងដោយសមភាពគឺជាកូនសោរដើម្បីរុញថយក្រោយជម្ងឺរាតត្បាត។

ការចែកចាយវ៉ាក់សាំងដោយសមភាព៖ កូនសោររុញថយក្រោយជម្ងឺរាតត្បាតសកល Covid-19
25/02/2021

វៀតណាមកំពុងបំផុសគំនិតអំពីការអភិវឌ្ឍមនុស្ស

(VOVWORLD) - ការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ -១៩ បានធ្វើឱ្យមនុស្សរាប់លាននាក់ស្លាប់ ហើយជីវភាពរស់នៅរបស់មនុស្សរាប់ពាន់លាននាក់ត្រូវរងផលប៉ះពាល់ជាអវិជ្ជមាន បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធសុខាភិ បាលនិងសន្តិសុខសង្គមនៃប្រទេសទាំងអស់ ជាពិសេស ប៉ះពាល់ដល់ការទទួល ផលពីសិទ្ធិមនុស្ស។ ក្នុងបរិបទនោះ ការធានាសុវត្ថិភាពសម្រាប់សង្គមនៅចំពោះមុខជំងឺរាតត្បាតគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុតសម្រាប់សមាជិកនីមួយៗក្នុងសង្គម សម្រាប់ការធានានូវការទទួលផលពេញលេញពីសិទ្ធិមនុស្ស។ រាល់គោលនយោបាយ ការខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់វៀតណាមក្នុងការការពារនិងជំរុញសិទ្ធិមនុស្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងបរិបទដែលជំងឺរាតត្បាតកំពុងឆ្លងរាលដាលនេះ កំពុងតែបំផុសគំនិតអំពីការអភិវឌ្ឍមនុស្ស។

វៀតណាមកំពុងបំផុសគំនិតអំពីការអភិវឌ្ឍមនុស្ស
24/02/2021

ប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅពីរទន្ទឹមគ្នា អភិវឌ្ឍន៍ផលិតកម្មនិងធានាសុខភាពប្រជាជន

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃមុននិងក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ប្រព័ន្ធនយោបាយទាំងមូលចាប់ពីមជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋានរួមទាំងកងទ័ពនិងប្រជាជនវៀតណាមទាំងអស់ សុទ្ធតែរួមកម្លាំងកាយចិត្ត ចូលរួមការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងយ៉ាងខ្ជាប់ខ្ជួនក្នុងបរិបទដែលប្រទេសទាំងមូល បានចាប់ផ្តើមអនុវត្តភារកិច្ចអភិវឌ្ឍន៍ផលិតកម្មតាំងពីដើមឆ្នាំឆ្លូវត្រីស័កមក ដោយបានកំទិចទាំង ស្រុង រាល់ល្បិចកលមូលបង្កាច់ពីស្ថានភាពជាក់ស្តែងនៃការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម។

ប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅពីរទន្ទឹមគ្នា អភិវឌ្ឍន៍ផលិតកម្មនិងធានាសុខភាពប្រជាជន
23/02/2021

សារ “សហរដ្ឋអាមេរិកវិលត្រឡប់មកវិញ” របស់រដ្ឋអំណាចប្រធានាធិបតីលោក Joe Biden

(VOVWORLD) - សហរដ្ឋអាមេរិកក្រោមរដ្ឋអំណាចរបស់លោកប្រធានា ធិបតី Joe Biden បាន ផ្លាស់ប្ដូរទស្សនៈស្ដីពីតួនាទីនិងវិធីអភិក្រមនៅក្នុងទំនាក់ទំនងអន្តរជាតិនានា។ ប្រការ នេះត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈកាយវិការដ៏សកម្មនាពេលថ្មីៗនេះរបស់រដ្ឋ អំណាចប្រធានាធិបតីថ្មីរូបនេះ។ ចាប់តាំងពីការពិភាក្សាតាមប្រព័ន្ធវីដេអូរបស់ក្រុម៤ ប្រទេស (Quad) រួមមានអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី រហូតដល់កិច្ចប្រជុំតាម ប្រព័ន្ធវីដេអូរបស់ថ្នាក់ដឹកនាំក្រុមប្រទេស G7 កាលពីចុងសប្ដាហ៍កន្លងទៅ លោក ប្រធានាធិបតី Joe Biden បានបង្ហាញសារជាផ្លូវការស្ដីពីការតភ្ជាប់ជាថ្មីឡើងវិញ ជាមួយសហគមន៍អន្តរជាតិនិងអង្គការសកលនានា ក្រោយពីការបែកបាក់គ្នាបណ្ដាលមក ពីគោលនយោបាយ “សហរដ្ឋអាមេរិកជាចម្បង” ក្នុងអំឡុងអាណត្តិរបស់លោក Donald Trump។

សារ “សហរដ្ឋអាមេរិកវិលត្រឡប់មកវិញ” របស់រដ្ឋអំណាចប្រធានាធិបតីលោក Joe Biden
22/02/2021

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលើកកម្ពស់សមភាពយេនឌ័រ

(VOVWORLD) - នាថ្ងៃទី ១៦ ខែ កុម្ភៈឆ្នាំ ២០២១ ក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការយូណេស្កូក្នុងកិច្ចប្រជុំស្ដីពីការបង្កើត បណ្តាញអន្តរជាតិនៅទីក្រុងប៉ារីស (បារាំង) ឈានមុខគេអំពីសមភាពយេនឌ័របានអះអាងយ៉ាងខ្លាំងក្លានូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងជំរុញសមភាពយេនឌ័រតាមរយៈការ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរបទពិសោធន៍ ដាក់ចេញវិធានការណ៍នានា និងទាក់ទាញធនធានចាំបាច់ដើម្បីលើកកម្ពស់ឋានៈ និងការចូលរួមចំណែករបស់ស្ត្រី។ នេះជាសកម្មភាពថ្មីៗបំផុតរបស់វៀតណាមក្នុងដំណើរការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគោលដៅជំរុញសមភាពយេនឌ័រនៅវៀតណាម ក៏ដូចជានៅក្នុងតំបន់ និងនីលើពិភពលោកផងដែរ។

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលើកកម្ពស់សមភាពយេនឌ័រ