វៀតណាមនិងហុងគ្រីត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលសហប្រតិបត្តិថ្មី
(VOVWORLD) -នាយករដ្ឋមន្ត្រីហុងគ្រីលោក Orbán Viktor និងលោកជំទាវកំពុងមានដំណើរទស្សន កិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល៣ថ្ងៃ។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំ នងវៀតណាម-ហុងគ្រី បើកចេញឱកាសសហប្រតិបត្តិការជាច្រើនរួមទាំងកិច្ចព្រម ព្រៀងសហប្រតិបត្តិការមួយចំនួន គ្រោងនឹងបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច នេះដែរ។ ជាពិសេស ដំណើរទស្សនកិច្ចនេះ នឹងជាឱកាសសម្រាប់ភាគីទាំងពីរ ព្រម ព្រៀងលើវិធានការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យ ពាណិជ្ជកម្មនិងវិនិយោគផងដែរ។









