(VOVWORLD) -សន្និសីទកំពូលប្រចាំរបស់ក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ BRICS” សំដៅ លើប្រទេសដែលកំពុងលេចឡើងធំៗទាំង ៥ រួម មានប្រទេសចិន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ត្រូវបានប្រា រព្ធធ្វើឡើងនៅទីក្រុងសៀមិន ប្រទេសចិន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកញ្ញា។ ក្រោមប្រធាន បទ “BRICS: បង្កើនភាពជាដៃគូដើម្បីអនាគតមួយដ៏ត្រចះត្រចង់” សន្និសីទនេះ គឺ សំដៅផ្សព្វផ្សាយសារមួយយ៉ាង ខ្លាំងក្លាគឺបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុក រួមចំណែករក្សាសន្តិភាព ស្ថិរភាពលើពិភព លោក និងការជួបប្រាស្រ័យមនុស្សសាស្រ្ត យ៉ាងជ្រាលជ្រៅ។ ប៉ុន្តែ រាល់ការ សាកល្បងដែល BRICS ប្រឈមមុខដូចជា ជម្លោះព្រំដែន ឬភាពចលាចលនៅ ប្រទេសមួយចំនួន ធ្វើឲ្យសាធារណមតិមានការមន្ទីលសង្ស័យថា តើ BRICS អាច ដើរឃ្លាតទិសលើកំណាត់ផ្លូវអនុវត្តគោលដៅក្លាយ ទៅជាដៃគូថ្មីជាមួយលោកខាង លិចក្នុងលំដាប់សេដ្ឋកិច្ចពិភពលោកដែរឬទេ។