របត់ជាប្រវត្តិសាស្ត្រក្នុងកំណាត់ផ្លូវ៤៨ឆ្នាំនៃការចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់អាស៊ាន
(VOVworld)- នាថ្ងៃទី២០វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចាកចេញពីទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ អាស៊ានលើកទី២៧ និងបណ្តាសន្និសីទទាក់ទិននានាដែលនិងប្រារព្វឡើងនៅ រដ្ឋធានី គូឡាឡាំពួប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២វិច្ឆិកា។ នៅសន្និសីទលើកនេះ វៀតណាមនឹងបន្ត ពង្រីកតួនាទីនិងការទទួលខុស ត្រូវរបស់ខ្លួនចូលក្នុងការជម្រុញអាស៊ានមួយ សាមគ្កី ឯកភាពជិតស្និទ្ ធជាង ក៏ដូចជាជម្រុញតួនាទីរបស់អាស៊ានក្នុងការធានា សន្តិភាព សន្តិ សុខ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់។









