បដិវត្តន៍ខែសីហា-ជ័យជម្នះនៃមហាសាមគ្គីជាតិទាំងមូល
(VOVworld)-បដិវត្តន៍ខែសីហា(ថ្ងៃទី១៩សីហាឆ្នាំ ១៩៤៥)ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រ តស៊ូស្ថាបនានិងការពារប្រទេសរបស់ប្រជាជន វៀតណាម។ ទោះបី ជាប្រព្រឹត្តទៅនិងដណ្តើម បានជ័យជម្នះក្នុងពេលវេលាដ៏ខ្លីក៏ដោយ ប៉ុន្តែបដិវត្តន៍ ខែសីហាឆ្នាំ ១៩៤៥បានបន្យល់ទុកមកនូវមេរៀននិងបទពិសោធន៍ដ៏ថ្លៃថ្នូរ ក្នុងនោះ មានមេរៀនអំពីការពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលទៀតផង។ មេរៀននេះ បន្តបានអនុវត្តន៍ក្នុងគ្រាប្រយុទ្ធប្រឆាំងអាណានិគមបារាំង និងចក្រព័ត្តអាមេរិ ក្នុងការកសាងប្រទេសជាតិក្នុងសម័យកាលផ្លាស់ប្តូរ ថ្មីនិងធ្វើសមាហរណកម្ម។










