ការយកសន្លឹកទំនុកទុកចិត្ត៖ឆ្ពោះទៅការពង្រើកសិទ្ឋិប្រជាធិបតេយ្យ
(VOVworld)-ការដែលរដ្ឋសភាវៀតណាមយកសន្លឹក ទំនុកទុកចិត្តចំពោះ អ្នកកាន់មុខងារដោយរដ្ឋសភា ជ្រើសតាំងឬសច្ចានុម័តនាពេលថ្មីៗនេះទទួលបាន ការគាំទ្ររបស់អ្នកបោះឆ្នោតជាច្រើនកុះករ។ ក្នុង ក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាថ្ងៃទី២០វិច្ឆិកា កិច្ចការនេះជាថ្មីម្តងទៀត ត្រូវបានសមា ជិក សមាជិកាសភាវាយតម្លៃខ្ពស់ ក្នុងការពិភាក្សាលើពង្រាងសេច ក្តី សម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការយកសន្លឹកទំនុកទុកចិត្តនិងបោះសន្លឹក ទំនុក ទុកចិត្តចំពោះអ្នកដែលកាន់មុខងារដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជា ជនជ្រើសតាំង ឬសច្ចានុម័ត (ធ្វើវិសោធនកម្ម)។









