06/09/2013
06/09/2013

06/09/2013

(VOV)-ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨កញ្ញា ព្រះមហាក្សក្រ ម៉ាឡេស៊ី Abdul Halim Mu’adzam Shah និងអគ្គមហេសី Tuanku Hajah Haminah អញ្ជើញ យាងព្រះដំណើរបំពេញ ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ ព្រះដំណើរទស្សនកិច្ច របស់ ព្រះមហាក្សក្រម៉ាឡេស៊ី ប្រព្រឹត្តទៅក្នុងស្ថានភាពទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងម៉ាឡេស៊ីកំពុងមានការ អភិវឌ្ឍន៌ យ៉ាងល្អប្រសើរ ប្រកបដោយការសន្យានឹងជម្រុញទំនាក់ទំនងនេះ ឡើងរបត់ថ្មី១នាពេលអនាគត់។

VOV-នាថ្ងៃទី៤កញ្ញា គណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសំរេចចិត្ត អនុញ្ញាតិឲ្យប្រធានាធិបតី Barack Obama ធ្វើអន្តរាគមន៍ យោធានៅស៊ីរី។ កាយវិការនេះបានបើកផ្លូវដើម្បីនាំ សេចក្តីសំរេចចិត្តចេញទៅបោះឆ្នោតនៅព្រឹទ្ធសភានិងរដ្ឋសភានាដើមសប្ដាហ៍ខាងមុខ។

VOV- ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung នាយករដ្ឋមន្ត្រី Timor Leste Kay Rala Xanana Gusmao នាថ្ងៃទី៤កញ្ញាបានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាម។ ដំណើរទស្សនកិច្ចក្នុងរយៈពេល២ថ្ងៃនេះ ជាដំណើរទស្សន កិច្ចនៅវៀតណាមលើកទី២របស់លោក Gusmao គិតតាំងពីខែសីហាឆ្នាំ២០០៥ មកពេលលោកកាន់ដំណែងជាប្រធានាធិបតី Timor Leste នឹងរួមចំណែករឹតបន្តឹង ថែមទៀតទំនាក់ទំនងរវាងវៀតណាមនិង Timor Leste ជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ពិសេសគឺឆ្លៀតយកការគាំទ្ររបស់វៀតណាមដើម្បី Timor Leste ចូលរួមសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)។

តាមសេក្តីអញ្ជើញពីរដ្ឋាភិបាលចិន ថ្ងៃទី៣កញ្ញានាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung អញ្ជើញចូល រួមផ្សារណាត់ ASEAN-ចិន លើកទី១០នៅខេត្តNanNing ខេត្តGuangxi ចិន។ការចូលរួមក្នុងបណ្តាព្រឹត្តិកាលើកនេះ របស់ លោក Nguyen Tan Dungបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុង ការជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តASEAN-ចិន។ជាមួយគ្នានេះជួយបណ្តាអង្គភាព អាជីវកម្មវៀតណាមស្វែងរកឱកាសបើកទូលាយ ធ្វើអាជីវកម្មនៅទីផ្សារចិនទៀតផង។

(VOV)_មុននេះ៦៨ឆ្នាំ បន្ទាប់ពីជ័យជំនះដ៏មហិមារបស់ បដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh ប្រវត្តិ សាស្ត្រ លោកប្រធានហូជីមិញ បានថ្លែងសេចក្ដីថ្លែង ការណ៍ឯករាជ្យ បង្កើតសាធារណះរដ្ឋប្រជាធិបតេយ្យ វៀតណាម សព្វថ្ងៃជាសាធារណះរដ្ឋ សង្គមនិយមវៀត ណាម។ តាមការវាយតំលៃរបស់អ្នកប្រាជ្ញមជ្ឈដ្ឋានអ្នកនយោបាយអន្តរជាតិ ថា÷ ស្មារតីបដិវត្តន៍ខែសីហា នៅរក្សាតំលៃដដែល ជានិច្ចក្នុង យុគ្គសម័យសព្វថ្ងៃ។

(VOV)_គណះកម្មាធិការអឺរ៉ុប ( EC) ទើបនឹងបានផ្តល់លិខិត បញ្ជាក់គាំពាររក្សារនិងការពារឈ្មោះ÷ Phu Quoc សំរាប់ទឹក ត្រី Phu Quoc របស់វៀតណាម ដើម្បីផលិតផលនេះត្រូវបាន ទទួល ស្គាល់ និងគាំពារនៅប្រទេសចំនួន២៨ជាសមាជិក EU។

VOV-ដោយមិនអើពើដល់ការសន្និដ្ឋានជាផ្លូវការអំពី ការប្រើប្រាស់អាវុធគីមីនៅស៊ីរីថែមទាំងនៅមិនទាន់ បានអង្គការសហប្រជាជាតិប្រកាសនោះ បណ្ដាការ ប្រកាសនិងសកម្មភាពជាបន្តបន្ទាប់របស់អាមេរិកនិង សម្ព័ន្ធមិត្តក្នុងប៉ុន្មានថ្ងៃកន្លងមកបានសឲ្យឃើញអន្តរាគមន៍យោធាមួយពោ ពេញទៅដោយគ្រោះថ្នាក់ទៅលើស៊ីរីបានត្រៀមជាស្រេច។

VOV-នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀត ក្រិត្យលេខ៧២ របស់រដ្ឋាភិបាលអំពីការគ្រប់គ្រងផ្គត់ផ្គងប្រើប្រាស់ សេវ៉ាកម្មលើ internet និងព័ត៌មានលើ internet បានចូល ជាធរមាន។ ការកសាងនិងផ្សព្វផ្សាយក្រិត្យនេះជាការ ខំប្រឹងប្រែងដោយឥតឈប់ឈរសុក្រិដ្ឋប្រព័ន្ធច្បាប់ជាតិនិងបន្តអះអាង គោលនយោបាយគ្រប់គ្រងដើរទន្ទឹមនឹងការបង្កលក្ខណៈដើម្បី internet អភិវឌ្ឍន៍របស់រដ្ឋាភិបាលវៀតណាម។ ស្ថានភាពជាក់ស្ដែងនេះបានផ្ទុយនឹង ការរិះគន់របស់អង្គការបុគ្គលមួយចំនួនខ្វះសុឆ័ន្ទះដែលបាននិយាយថា ក្រិត្យ លេខ៧២នេះជាការវាយប្រហារយ៉ាងឃោឃៅសំដៅទៅលើសិទ្ធិសេរីភាព ខាងព័ត៌មាន។

នាថ្ងៃទី២៥សីហា គណបក្ស Salafist Nour-ជាគណះបក្សធំទី ២នៅអេហ្ស៊ីបបានប្រកាសថា៖គណះបក្សនេះនឹងចូលរួម គណះកម្មាធិការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ។ក្នុងពេលនោះ ប្រទេសនៅអាហ្រ្វិកខាងជើងនេះកំពុងធ្លាក់ក្នុងជំលោះ នានាគឺសេចក្តីប្រកាសនៃ គណបក្ស Salafist Nourរួមជាមួយការប្រែប្រួលផ្សេងៗលើឆាក នយោបាយកំពុងផ្តល់មកក្តីសង្ឃឹមកម្រមានសំរាប់ដំណើរ នយោបាយ លើកឡើងដោយ កងទ័ព។តើអេហ្ស៊ីបឆ្លៀតយកបានឱកាសនេះដែរឬទេ។
