របៀបមើលមិនបរានុម័តអំពីសិទ្ធិមនុស្សវៀតណាម។
VOV-ព្រឹទ្ធសមាជិកអឺរ៉ុបមួយចំនួន ទើបនឹងបានផ្ញើរ សំបុត្រជូនលោកស្រី Catherine Ashton ដំណាងជាន់ ខ្ពស់ទទួលបន្ទុកសន្តិសុខកិច្ចការបរទេសនិងជា អនុប្រធានគណៈកម្មាធិការអឺរ៉ុប អំពីសិទ្ធិមនុស្សនៅ វៀតណាម។ ប្រការគួរឲ្យនិយាយនោះគឺរបស់ដែលហៅថា “ស្ថានភាពសិទ្ធិ មនុស្សកាន់តែអាក្រក់ទៅៗនៅវៀតណាម” ដែលបណ្ដាព្រឹទ្ធសមាជិកអឺរ៉ុប លើកឡើងក្នុងសំបុត្រគឺការព្រួយបារម្មណ៍ខ្វះមូលដ្ឋាន មិនត្រូវនឹងស្ថានភាព ជាក់ស្ដែងពីព្រោះថា ពីយូរមក វៀតណាមជានិច្ចកាលខំប្រឹងប្រែងធានាបណ្ដា សិទ្ធិរបស់មនុស្សត្រូវតាមអនុសញ្ញាអន្តរជាតិដែលវៀតណាមបាននិងកំពុង ចូលរួម។









