សន្និសីទកំពូលអាស៊ីអឺរ៉ុប លើកទី៩(ASEM៩)ជាឱកាសមាសសំរាប់កិច្ច សហប្រតិបត្តិការ។
សន្និសីទកំពូលអាស៊ីអឺរ៉ុប លើកទី៩(ASEM៩)ដែល ប្រព្រិត្តទៅនៅរដ្ឋធានី វៀងច័ន្ទឡាវ ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ វិច្ឆិកា២០១២ជាព្រឹត្តិការ១ដ៍មានអត្ថន័យសំខាន់ដែលទាក់ ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិទាំងមូល។ ប្រព្រិត្តទៅនៅពេលដែលទ្វីបទាំង២និងសកលលោកកំពុងជួបការលំបាក បានជាខ្លឹមសារ ស្នូលនៃសន្និសីទលើកនេះគឺជាការបង្កើនកិច្ចសហប្រតិបត្តិការ ការសន្ទនាសំដៅស្វែងរក ដំណោះស្រាយរក្សាសន្តិភាព ស្ថិរភាពជំរុញការស្តារនៃខឿនសេដ្ឋកិច្ចឡើងវិញព្រមទាំង ទប់ទល់នឹងការសាកល្បងសកលនានា។










