ផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា
VOV-ខ្លឹមសារសំខាន់មួយ ដែលបានដាក់ចេញ នៅ សម័យប្រជុំលើកទី 3 នៃរដ្ឋសភា វៀតណាមនីតិកាល ទី13លើកនេះគឺគំរោងការណ៍ផ្លាស់ប្តូរថ្មីលើកកំពស់ ប្រសិទ្ធភាព ក្នុងសកម្មភាពរដ្ឋសភា។ គោលដៅរបស់ គំរោងការណ៍នេះគឺ សំដៅឆ្លើយតបនឹងតម្រូវការ កសាងនីតិរដ្ឋ សង្គមនិយមវៀតណាម របស់ប្រជាជន ដោយប្រជាជននិង ដើម្បីប្រជាជន។ គំរោងការណ៍នេះ បានទាក់ទាញការយកចិត្តទុកដាក់ របស់សមាជិក សភាជាច្រើននាក់។ នៅខាងក្រៅ សម័យប្រជុំលើក នេះ អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម បាន ដកស្រង់មតិមួយចំនួន របស់បណ្ដាសមាជិកសភា អំពីបញ្ហានេះ។










