វប្បធម៍វៀតណាម

24/07/2015

ស្តារបណ្តាគំនូរល្បីឈ្មោះនៅវៀតណាម

VOVWORLD_ក្នុងចំណោមគំនូររាប់ពាន់ផ្ទាំងដែល កំពុងតាំងបង្ហាញនៅសារមន្ទីរវិចិត្រសិល្បៈវៀត ណាមនោះគឺមានគំនូរស្អាតមួយចំនួនត្រូវខូចខាត ដោយត្រូវការស្តារឡើងវិញ។ ថ្មីៗនេះគំនូរខ្មុកម្រាក់ ពីរផ្ទាំងគឺ”ម៉ែកូន” និង “ស្រាពាង” ដែលខូចខាត ​ដោយ​​សំណើមអាកាសធាតុនោះត្រូវបានស្តារ ឡើងវិញ ប្រកប ដោយជោគជ័យ។

ស្តារបណ្តាគំនូរល្បីឈ្មោះនៅវៀតណាម
19/07/2015

ចំរៀង Cheo បុរាណលើឆាកល្ខោនទំនើប

VOVWORLD_កម្មវិធី សិល្បៈក្រោមចំណងជើងថា” នារីក្នុងចំរៀង ប្រជាប្រិយ “គឺជាការសំដែងបណ្តាបទ ចំរៀង Cheo បុរាណ តាមរយៈសំនៀងរបស់​ក្រុម​អ្នក ចំរៀងជួរមុខ។ នេះជាការគួបផ្សំរវាងតូរ្យតន្រ្តីជាមួយ វិចិត្រកម្មដែល​ប្រារព្វឡើងនៅក្រុងហាណូយថ្មីៗ នេះ។ ការសំដែងចំរៀងCheo ត្រូវបាន​រៀបចំឡើង នៅលើឆាកទំនើបតុបតែងដោយវិចិត្រករមួយរូបជា អ្នកនិយម​ចូលចិត្តតំលៃប្រពៃណីជាតិ។

ចំរៀង Cheo បុរាណលើឆាកល្ខោនទំនើប
04/07/2015

សង្គ្រាមវៀតណាមតាមរយៈរូបថតអាមេរិក

VOVWORLD_ជាលើកដំបូងហើយដែលរូបថតចំនួន ៥០ផ្ទាំងស្តីពីសង្គ្រាមរំដោះជាតិរបស់ប្រជាជនវៀត ណាមត្រូវបានទីភ្នាក់ងារសារព័ត៍មានAPតាំងបង្ហាញ នៅពិព័ណ៌វៀតណាម-រូបភាពពិតនៃសង្រ្គាម។ ពិព័ណ៌នេះកំពុងបើកនៅទីក្រុងហាណូយហើយស្រូបយកភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។

សង្គ្រាមវៀតណាមតាមរយៈរូបថតអាមេរិក
27/06/2015

ខ្សែភាពយន្តឯកសារវៀតណាមនិងអឺរ៉ុបការសន្ទនាវប្បធម៍សិល្បៈ

(VOVworld)-មហោស្រពខ្សែភាពយន្តឯកសារទ្វីបអឺរ៉ុប និងវៀតណាមទើបនឹងបានប្រារព្វធ្វើឡើងនៅរដ្ឋធានី ហាណូយនិងក្រុងហូជីមីញជាមួយវណ្ណកម្មដ៏ល្អនានា ដែលជួយឲ្យទស្សនិកជនយល់បន្ថែមវប្បធម៍នៃប្រទេសទាំងឡាយ។ ខ្សែភាពយន្តឯកសារ១ចំនួនដែលធ្លាប់ទទួលរង្វាន់អន្តរជាតិនោះបាន ឆ្លុះបញ្ចាំងច្បាស់លាស់នូវបំរ៉ែបំរួលក្នុងសង្គមជារៀងរាល់ថ្ងៃ។

ខ្សែភាពយន្តឯកសារវៀតណាមនិងអឺរ៉ុបការសន្ទនាវប្បធម៍សិល្បៈ
20/06/2015

សំលេងរហ៊ឹមនៃចង្វាក់ខែនChau Yen

VOV_តាំងពីយូរណាស់មកហើយសំលេងខែនបានផ្សារភ្ជាប់ជាមួយជីវភាពវប្បធម៏ស្មារតីរបស់ជនជាតិ Thai នៅស្រុកYen Chau ខេត្ត Son La ប៉ែកពាយព្យវៀតណាម។ តាមលោក Lu Hong Xua​ ជា​សិប្បករ​​មួយរូបចេះកែឆ្នៃខែននិងផ្លុំខែនដ៏ពិរោះនៅភូមិ Tum ឃុំ ​Chieng Khoi ស្រុក Yen Chau បានឲ្យដឹងថាមុននេះនៅ​តាមភូមិ​ឃុំ​នៃជនជាតិ Thai ស្រុក Yen Chau បណ្តាកំឡោះផ្លុំខែនដើម្បីបង្ហាញ​មនោសញ្ចេតនា​របស់គេ។

សំលេងរហ៊ឹមនៃចង្វាក់ខែនChau Yen
13/06/2015

អ្នកអក្សរសាស្រ្តDoan Gioi និងបណ្តាវណ្ណកម្មសំរាប់កុមារ

(VOV)_រួមជាមួយបណ្តាអ្នកអក្សរសាស្រ្តល្បីឈ្មោះ ដូចជាលោក To ​Hoai Vo Quang Pham​ Ho នោះអ្នក អក្សរសាស្រ្ត ​Doan Gioi ក៏និពន្ធ​រឿងដ៏ពិរោះៗជា ​ច្រើន​​សំរាប់​កុមារដែរ។ នោះជារឿងស្តីអំពីជោគវា សនារបស់មនុស្សដូចជា​​”ដំបង​ឬស្សី” “ត្រីដំរី” ​និងរឿង”ទឹកដីភូមិភាគខាងត្បូង”។

អ្នកអក្សរសាស្រ្តDoan Gioi និងបណ្តាវណ្ណកម្មសំរាប់កុមារ
06/06/2015

ដំណើរផ្សងព្រេងរបស់ចង្រិតដូងពីវាលស្រែដល់ឆាកល្ខោន

(VOV)_ក្នុងរយពេលជាង៧០ឆ្នាំកន្លងទៅនេះតួ De Men ពោលគឺ​ចង្រិត​ដូង​ក្នុងសៀវភៅរឿងដំណើរ ផ្សងព្រេងរបស់ចង្រិតដូងនិពន្ធដោយអ្នកអក្សរ សាស្រ្ត ​To Hoai នោះ បានក្លាយទៅជាមិត្តជិតស្និត របស់កុមារវៀតណាម​គ្រប់ជំនាន់។​ចង្រិតដូងមួយនេះមានឆ័ន្ទះនិងទឹកចិត្តក្លាហានដែលបានឆ្លងកាត់ គ្រប់​ការ​លំបាក​សាកល្បងដើម្បីឈានទៅរកសុបិន្តគឺអ្វីៗទាំងអស់ដើម្បីសន្តិភាពមនុស្ស​គ្រប់ពូជសាសន៍ជាបងប្អូនរួមរស់សប្បាយរីករាយ។

ដំណើរផ្សងព្រេងរបស់ចង្រិតដូងពីវាលស្រែដល់ឆាកល្ខោន
30/05/2015

មហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូងវៀតណាមលើកទី៦

(VOVworld)-មហោស្រពចំរៀងប្រជាប្រិយវៀតណាម លើកទី៦ឆ្នាំ២០១៥ភូមិភាគខាង​ត្បូងទើបនឹងបាន រៀបចំឡើងនៅទីក្រុង Cao Lanh​ ​ខេត្ត Dong Thap​។ តាមរយៈ​​​​មហោស្រពលើកនេះបានបង្ហាញឲ្យឃើញថាសិល្បៈសំដែងនិង ច្រៀងចំរៀងប្រជា​ប្រិយនៅក្នុងសហគមន៍ត្រូវបានអភិរក្សដោយមានការ គាំទ្រយ៉ាងខ្លាំងក្លាពី​មជ្ឈដ្ឋាន​យុវជន។

មហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូងវៀតណាមលើកទី៦
23/05/2015

លោកប្រធានហូជីមិញជាប្រភពចំណាប់អារម្មសំរាប់ការឆ្នៃប្រឌិត សិលប្បះ

(VOV)_ក្នុងអារម្មរបស់ប្រជាជនវៀតណាមលោកប្រ ធានហូជីមិញជាជនមួយរូបដែលបានបូជាអស់មួយជី វិតដើម្បីបុព្វហេតុតស៊ូដណ្តើមឯករាជ្យសេរីភាពជូន មាតុប្រទេស។ទោះបីជាលោកបានចែកឋានទៅ ហើយក្តីតែមនោសញ្ចេតនានិងគំរូភ្លឺស្វាងរបស់លោកជានិជ្ជកាលត្រូវបានប្រជាជនវៀតណាមគ្រប់ជំនាន់រៀនសូតនិងយករតម្រាប់តាម។មានអ្នកអក្សរសាស្រ្តអ្នកកាសែតនិងសិល្បករជាច្រើននាក់បានបង្កើតវណ្ណកម្មកោតសសើរអំពីគុណធម៏ដ៍ថ្លៃថ្លារបស់លោកប្រធានហូជីមិញ។

លោកប្រធានហូជីមិញជាប្រភពចំណាប់អារម្មសំរាប់ការឆ្នៃប្រឌិត សិលប្បះ
14/05/2015

ក្លិបចម្រៀងប្រជាប្រិយ”ឌើនកាតាយទឺ “លើកោះ Tho Chu។

ឌើនកាតាយទឺជាប្រភេទសិល្បះដ៍វិសេសវិសាលនៃតំបន់ ណាមបូភាគខាងត្បូងវៀតណាម។ចាប់បដិសន្ឋិនិង អភិវឌ្ឍន៍តាំងពីចុងសតវត្សរ៍ទី១៩មក ចម្រៀងប្រជាប្រិយ ”ឌើនកាតាយទឺ “ជាម្ហូបខាងស្មារតីដែលពុំអាចខ្វះបាននៅ ក្នុងជីវភាពរស់នៅរបស់ជនានុជនណាមបូនិងប្រជាជននៅកោះTho Chu ខែត្រKien Giangទៀតផង។

ក្លិបចម្រៀងប្រជាប្រិយ”ឌើនកាតាយទឺ “លើកោះ                              Tho Chu។