ខេត្ត Dong Nai ឆ្ពោះទៅការកសាងទីក្រុងឆ្លាតវៃ
(VOVWORLD) - បន្ទាប់ពីទីក្រុងហាណូយ ទីក្រុងហូជីមីញ ទីក្រុង Da Nang ខេត្ត Binh Duong មក ខេត្ត Dong Nai ជាតំបន់មួយភាគតូចក្នុងចំណោមតំបន់មួយចំនួនដែលត្រូវបានរដ្ឋាភិបាលជ្រើសរើសដើម្បីអនុវត្តន៍កសាងសាក ល្បងគំរូទីក្រុងឆ្លាត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗ នៅលើពិភពលោក។ ក្នុងនាមជាតំបន់មួយដែលមានល្បឿនធ្វើនគរូបនីយកម្មលឿនបំផុតនៅក្នុងប្រទេស ហើយនាពេលកន្លងមក ខេត្ត Dong Nai បានចាប់ផ្តើមអនុវត្តកម្មវិធីឆ្លាតវៃមួយចំនួន នៅក្នុងវិស័យគមនាគមន៍ សុខាភិបាលនិងអប់រំ ជាដើម។ នេះគឺជាបុព្វបទ សម្រាប់ការឆ្ពោះទៅរកការកសាងតំបន់ទីក្រុងដ៏ឆ្លាតវៃមួយនាពេលអនាគត។









