ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលបានបើកចេញឱកាសកំណើនយ៉ាងឆាប់រហ័សសម្រាប់វៀតណាម
(VOVWORLD) -យោងតាមការសិក្សាស្រាវជ្រាវថ្មីបំផុតរបស់ក្រុមហ៊ុន Google និងក្រុមហ៊ុន Temasek (សិង្ហបុរី) បានឱ្យដឹងថាសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមទទួលបានប្រមាណ ៣ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០១៥ កើន ៩ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០១៨ ហើយប៉ាន់ស្មានថានឹងទទួលបាន ៣០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥ ខាងមុខ។










