ផលិតស្រូវអង្ករតាមបទដ្ឋានអន្តរជាតិដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង
(VOVworld) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ប្រជាកសិករនៅ តំបន់ដីសណ្ដទន្លេ Cuu Long សប្បាយរីករាយណាស់ នៅចំពោះមុខព័ត៌មានស្ដីអំពីកម្មវិធីផលិតស្រូវ អង្ករ ដោយនិរន្តរភាពតាមបទដ្ឋានអន្តរជាតិ (បានហៅ កាត់ថា SRP) ដោយសម្ព័ន្ធ ក្រុមហ៊ុន Loc Troi សហការជាមួយ IFC ជាសមាជិកក្រុមធនាគារពិភពលោក វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិនិងវេទិកាស្រូវអង្ករនិរន្តរភាពអន្តរជាតិរៀបចំឡើងនោះ នឹងបន្តបានអនុវត្ត។










