តំបន់ដីសណ្តទន្លេ Cuu Long កសាងម៉ាកយីហោផ្លែឈើសម្រាប់ការនាំចេញ
(VOVWORLD) - ក្នុងនាមជាតំបន់នាំចេញផ្លែឈើដ៏ធំបំផុតនៅទូទាំងប្រទេស ក្នុងរយៈពេលថ្មីៗនេះ តំបន់ដីសណ្តទន្លេ Cuu Long បានផ្តោតការយកចិត្តទុកដាក់លើការកសាងតំបន់វត្ថុធាតុដើមឯកទេស ប្រមូលផ្តុំ និងពង្រីកផ្ទៃដីដាំដើមឈើហូបផ្លែ ដើម្បីបម្រើតម្រូវការរបស់ដៃគូនាំចូល។ ជាមួយនឹងផ្ទៃដីប្រហែល ៣៧០.០០០ហិកតា ដាំដើមឈើហូបផ្លែជាច្រើនប្រភេទដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់ ត្រូវបានមូលដ្ឋាននានាក្នុងតំបន់ដីសណ្តទន្លេ Cuu Long ផ្តោតលើការកសាងម៉ាកយីហោដើម្បីបម្រើតម្រូវការនាំចេញ។










