តំបន់ទីប្រជុំជនគំរូផ្លាស់ប្ដូរមុខមាត់តំបន់ជនបទ
(VOVWORLD) - មុននេះ នៅតំបន់ស្រុកស្រែសុទ្ធសាធដូចឃុំ Tan Hung Dong ស្រុក Cai Nuoc ខេត្ត Ca Mau នេះ ផ្លូវធ្វើដំណើរទាំងអស់សុទ្ធតែជាផ្លូវដីសម្បូរទៅដោយភក់ ជ្រាំ។ ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវបេតុងបានជំនួសឲ្យផ្លូវដីជាបណ្ដើរៗ ហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ការកសាងតំបន់ទីប្រជុំជនគំរូថែមទាំងជួយផ្លាស់ប្ដូរ មុខមាត់ថ្មីនៃតំបន់ជនបទនេះទៀតផង។










