ពណ៌របស់ជនជាតិទាំង៥៤

ពិធីសែនទេវតាជាជំនឿសាសនាដ៏វិសេសវិសាលរបស់ជនជាតិ Ha Nhi

ពិធីសែនទេវតាជាជំនឿសាសនាដ៏វិសេសវិសាលរបស់ជនជាតិ Ha Nhi

(VOVworld)-ដោយបានរស់នៅភាគច្រើននៅតាម តំបន់ភ្នំខ្ពស់ជាមួយធម្មជាតិ និងពឹងអាស្រ័យទៅ លើធម្មជាតិ ដូច្នេះហើយជនជាតិ Ha Nhi មានជំនឿ ថា ជីវភាពរស់នៅដោយក្តីសុខ សប្បាយរបស់ពួក គេតាំងពីយូរយារណាស់មកហើយ គឺអាស្រ័យដោយបានទេវតាតាម ជួយថែរក្សា។ទេវតាផ្តល់ឲ្យពួកគេព្រៃ ព្រឹក្សានិងប្រភពទឹកសម្រាប់​ អោយពួកគេធ្វើស្រែចំការ ធ្វើនំចំណីអាហារសម្រាប់

(VOVworld)-ដោយបានរស់នៅភាគច្រើននៅតាមតំបន់ភ្នំខ្ពស់ជាមួយធម្មជាតិ និង ពឹងអាស្រ័យទៅលើធម្មជាតិ ដូច្នេះហើយជនជាតិ Ha Nhi មានជំនឿថា ជីវភាពរស់
នៅដោយក្តីសុខ សប្បាយរបស់ពួកគេតាំងពីយូរយារណាស់មកហើយ  គឺអាស្រ័យ
ដោយបានទេវតាតាមជួយថែរក្សា។ទេវតាផ្តល់ឲ្យពួកគេព្រៃ ព្រឹក្សានិងប្រភពទឹក
សម្រាប់​អោយពួកគេធ្វើស្រែចំការ ធ្វើនំចំណីអាហារសម្រាប់ ជីវភាពរស់នៅប្រចាំ
ថ្ងៃ ដោយហេតុនេះ ជនជាតិ Ha Nhi យកចិត្ត ទុកដាក់ដល់ ការសែនព្រេនដើម្បី
សម្តែងក្តីដឹងគុណចំពោះពពួកទេវតា។ ក្នុងសហគមន៍ជន ជាតិ  Ha Nhi ពិធីសែន
ទេវតា ត្រូវបានចាត់ទុកជាជំនឿសាសនាវិសេសវិសាល និងជា ពិធីដំបូងក្នុង
ចំណោមពិធីបុណ្យសែននានាដែលបានប្រព្រឹត្តទៅក្នុងឆ្នាំ របស់ជនជាតិ Ha Nhi
ផងដែរ។

ជនជាតិ Ha Nhi យកចិត្ត ទុកដាក់ដល់ ការសែនព្រេនទេវតា

        ក្នុងជំនឿសាសនារបស់ខ្លួន ជនជាតិ Ha Nhi គេជឿជាក់ថា វត្ថុទាំងឡាយ
សុទ្ធតែមានព្រលឹង ដោយហេតុនេះបានជាពួកគេតែងតែរៀបចំពិធីសែនព្រេន សម្តែងអំណរគុណចំពោះពពួកទេវតា។​តាមប្រពៃណីប្រជាប្រិយ ជនជាតិ Ha
Nhi មានទម្លាប់ សែនទេវតាភូមិ មុននឹងចាប់ផ្តើមធ្វើស្រែសាបព្រួស ដកស្ទូង
ឬឡើង ភ្នំធ្វើចំការ ដាំពោត។ នាខែមាឃជនជាតិ Ha Nhi បានរៀបចំពិធីសែន
ទេវតាភូមិ។ ពិធីបុណ្យនេះ បានឆ្លុះបញ្ជាំងនូវបំណងប្រាថ្នារបស់ប្រជាជនសុំឲ្យ ទេវតាប្រទានពរដល់ក្រុមគ្រួសារជួបតែសេចក្តីសុខ បណ្តេញខ្មោចព្រាយបីសាច ចង្រៃដើម្បីប្រជាជននឹងនរចិត្តរកស៊ីមានបាននឹងប្រមូលផលបានច្រើន។​ក្នុងរយៈ ពេល៣ថ្ងៃប្រព្រឹត្តទៅពិធីសែននេះ ប្រជាជនក្នុង​ភូមិមិនត្រូវចេញទៅណាឡើយ ជននៅកន្លែងផ្សេងក៏មិនអាចចូលក្នុងភូមិបានដែរ តាមនោះពិធី នេះបានគេ
ហៅ ថា ពិធីបុណ្យហាមចូលភូមិ។​ គ្រឿងដង្វាយក្នុងពិធីត្រូវមាន ជ្រូកមួយ
ក្បាល មាន់មួយក្បាលនិងបាយដំណើបព័រណ៌លឿងមួយចាន។​លោក Nguyen
Hung Vy អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយបានឲ្យដឹងថា ៖

“គេបានចាត់ទុកថា​ព័ណ៌លឿងជាព័ណ៍តំណាងឲ្យរដូវអំណោយផល ព័ណ៌
នៃស្រែកាំជណ្តើរ និងជាព័រណ៌នៃស្រូវទុំ។ ដូច្នេះបានជាប្រជាជនបានដាំ បាយដំណើបព័រណ៌លឿងសម្រាប់ថ្វាយទេវតានិងថ្វាយជីដូនជីតា”។

        នៅក្នុងប៉ុន្មានថ្ងៃត្រៀមរៀបចំពិធីសែន ខណៈពេលដែលនារីក្នុងភូមិទៅ
បេះស្លឹកឈើមក ជ្រលក់អង្ករដើម្បីធ្វើបាយដំណើបព័រណ៍លឿង គឺពេលនោះ
បុរសៗក្នុងភូមិបានរួម គ្នាយកដើមឈើមួយដើមដើម្បីធ្វើដងទង់ព្យួរមាន់មួយ ក្បាលដោយមានរាងជារូបធ្នូមួយបែមុខទៅខាងក្រៅរភូមិរបស់គេ ដែលតាម
ទស្សនៈរបស់ អ្នកភូមិគឺរារាំងកុំឲ្យខ្មោចបីសាចចូលក្នុងភូមិបាន។ ក្នុងគ្រឿង
ដង្វាយទាំងអស់ មាន់ជាសត្វមានរូបមន្តមួយដើម្បីជួយប្រជាជន ជួបប្រាស្រ័យ
ទាក់ទងជាមួយ ទេវតា។  លោក Nguyen Hung Vy បានឲ្យដឹងថែម ទៀតថា៖

“តាមទស្សនៈរបស់ជនជាតិ Ha Nhi ថា នៅពេលដែលមាន់រងាវគឺជាពេលដែល
ព្រះអាទិត្យរះ ដូច្នេះមាន់ក្លាយទៅជាសត្វនិមិត្តរូបអោយភាពសក្តិសិទ្ធិមួយដោយ
ផ្សាភ្ជាប់ពីការបង្កើតពេលវេលា បង្កើតថ្ងៃខែឆ្នាំ និងភ្ជាប់ជាមួយទំនៀមទំលាប់
ហៅព្រះអាទិត្យ របស់ជនជាតិនេះ។ ហើយនេះក៏ជានិមិត្តរូបបង្ហាញថា មាន់សក្តិ
សិទ្ធនេះមានមន្តអាគម បណ្តេញភាពងងឹត បណ្តេញពិភពខ្មោចទៀតផង”។

        ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅពិធីសែនទេវតាភូមិ អាចា្យរបស់ជនជាតិ Ha Nhi ត្រូវបំពេញបែបបទជាច្រើនដើម្បីសុំឲ្យទេវតាប្រទានពរឲ្យអ្នកភូមិជួបតែសេច
ក្តីសុខចំរើន។​ពិធីបុណ្យនានាតែងតែបានរៀបចំឡើងរហូតដល់ថ្ងៃត្រង់ ហើយ ឈប់សំរាកសិនដើម្បីអ្នកភូមិបន្តការងារស្រែចំការ ហើយពិធីបុណ្យក៏តែងតែ
បញ្ចប់នាពេលយប់។ ពិធីបុណ្យបានបញ្ចប់ជាស្ថាពរក៏ជាពេលវេលាដែលសេច
ក្តី ទុក្ខព្រួយរបស់អ្នកភូមិត្រូវរលាយបាត់អស់។មនុស្សម្នាបាននាំគ្នាអង្គុយពិ
សារម្ហូបអារហារដោយក្តីសប្បាយរីករាយដោយពួកគេជឿថា ខ្លួនត្រូវបានទេវ
តាជួយថែ រក្សាបានសេចក្តីសុខសប្បាយ។ សាស្រ្តាចារ្យ បណ្ឌិត Nguyen Van
Huy អ្នក ស្រាវជ្រាវវប្បធម៌ប្រជាប្រិយបានចាត់ទុកថា៖

“ឆ្លងតាមរយៈទំនៀមទំលាប់នេះ ជនជាតិ Ha Nhiមាន សុំឲ្យទេវតាទាំងអស់ក្នុង លោកនឹងជួយថែរក្សាអ្នកភូមិគ្រប់ៗរូប។​ភូមិត្រូវបានជួយការពារជានិច្ច ដូច្នេះ ពិធីហាមចូលភូមិប្រកបអត្ថន័យពិសិដ្ឋទៀតផង”។

        នៅក្នុងពិធីសែនទេវតាភូមិ ជនជាតិ Ha Nhi នៅមានទំនៀមទំលាប់ជូនគ្នា ទៅវិញទៅមកស៊ុតលាបព័រណ៌ហើយខ្ចប់ជិតក្នុងកញ្ចប់បាយដំណើប។ ប្រសិន
បើ ភ្ញៀវពីចម្ងាយដែលកំពុងស្នាក់នៅក្នុងភូមិទទួលបានពិសារអាហារនេះគឺត្រូវ
បានចាត់ទុកថា ជួបតែសំណាងល្អក្នុងឆ្នាំខាងមុខជាពុំខាន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.