ពណ៌របស់ជនជាតិទាំង៥៤

របរត្បាញជាលក្នុងជីវភាពរស់នៅរបស់ជនជាតិ K’ho

របរត្បាញជាលក្នុងជីវភាពរស់នៅរបស់ជនជាតិ K’ho

(VOVworld)-តាំងពីយូណាស់មកហើយ ជាលបាន ក្លាយទៅជាប្រដាប់ប្រដាជិតស្និទ និងមិនអាចខ្វះ បានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ K’ho និយាយដោយឡែក និងជនជាតិភាគតិចនៅតំបន់ Tay Nguyen និយាយ រួម។ របរត្បាញជាលក៏បានស្តែង ចេញនូវលក្ខណៈវប្បធម៌ដ៏ល្អស្អាតរបស់ ជនជាតិ K’ho ផងដែរ។

(VOVworld)-តាំងពីយូណាស់មកហើយ ជាលបានក្លាយទៅជាប្រដាប់ប្រដាជិតស្និទ
 និងមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ K’ho និយាយដោយ
ឡែក និងជនជាតិភាគតិចនៅតំបន់ Tay Nguyen និយាយរួម។ របរត្បាញជាលក៏
បានស្តែង ចេញនូវលក្ខណៈវប្បធម៌ដ៏ល្អស្អាតរបស់ជនជាតិ K’ho ផងដែរ។

ជាលគឺជាវត្ថស្នុិទ្ធស្នាលជាមួួយនឹងជីវភាពរស់នៅរបស់ជនជាតិ K'ho (រូបថតៈ baolamdong)


        មុននេះ ជនជាតិ K’ho រស់នៅដោយប្រកបមុខរបរធ្វើស្រែចំការ។ ដើម្បីបម្រើ
ផលិតកម្មកសិកម្ម ដូនតាជនជាតិ K’ho បានច្នៃប្រឌិតនូវរបស់ប្រើប្រាស់និងឧបករ
ផលិតកម្ម ច្រើនប្រភេទមានតាំងពីពូថៅ កំាបិត ​ដែកគាស់ទៅដល់ចង្អេរគ្រាងនិង
ជ្រាល។ ជាលតែងតែបានផ្សាភ្ជាប់ជាមួយជីវ ភាពរស់នៅរបស់មនុស្សនិងមានវត្ត
មាននៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតប្រចាំ ថ្ងៃ។​ នៅពេលពិធីបុណ្យមកដល់
ម្តងៗ ជាលផ្កាថែមទាំងជាគ្រឿងលំអ ធ្វើឲ្យនារីជនជាតិ K’ho កាន់តែមានភាពទន់
ភ្លន់ថែមទៀត។


        តាមបទពិសោធន៍របស់ជនជាតិ K’ho គឺ ប្រសិនបើចង់ត្បាញបានជាលស្អាត
និង រឹងមាំ គឺពីខែមិថុនាដល់ខែកក្កដា បុរសៗនាំគ្នាចូលព្រៃជ្រៅកាប់ពកនិងឬស្ស៊ី។
 ដើមពកមិនត្រូវខ្ចីពេក មិនចាស់ពេកទេហើយមានចុងកោងល្អទើបសមស្របនឹង
ការត្បាញជាល។ ពេលយកដើមពកមក ត្រូវហាលថ្ងៃពេញមួយសប្តាហ៍ទើបអាច
យកទៅត្បាញបាន។ ទន្ទឹមជាមួយ នឹងការជ្រើសរើសដើមពកនោះ ការជ្រើសរើស
កាំបិតសម្រាប់សម្រួចឬចៀកពកក៏មានសារៈ សំខាន់ដូចគ្នាដែរ។ដើម្បីត្បាញបាន
ផលិតផលមួយគឺត្រូវណាយពេលវេលានិងឆ្លងកាត់ ច្រើនដំណាក់កាល ដូចជា
 ស្វែងរកវត្ថុធាតុដើម ច្រៀកនិងសម្រួចពក ត្បាញតួជាល ខ្សែ ជាលនិងធ្វើបាតជាល
ជាដើម។ របរត្បាញជាលទាមទារឲ្យមានបច្ចេកទេសប៉ិនប្រសប និងចំណាយពេល
ជាច្រើនដើម្បីត្បាញចេញជាក្បាច់ ដោយហេតុនេះហើយគឺមានតែ មនុស្សវ័យ
ចំណាស់បន្តិចទើបមានការអត់ធ្មត់ល្អដើម្បីបង្កើតឡើងផលិតផលស្អាត ពោរ
ពេញទៅដោយអត្តសញ្ញាវប្បធម៌ជនជាតិ។ លោក B’ren ជនជាតិ K’ho បានឲ្យដឹង
ថា៖

        “ត្បាញជាលធម្មតាមួយសម្រាប់គឺត្រូវចំណាយពេលអស់មូយសប្តាហ៍ ប៉ុន្តែ
ដើម្បីត្បាញជាលមានក្បាច់ផ្កាស្អាតគឺអស់មួយខែទើបសម្រេច។ ជំនាន់វ័យក្មេង
 ក៏បានជីដូនជីតាបន្សល់នូវមុខរបរនេះ​ ហើយក៏មានក្មេងខ្លះជក់ចិត្តជាមួយការងារ
នេះ ដែរ។ តាមតម្រូវការ អ្នកភូមិបានបង្កើតក្រុមត្បាញហើយមានបំណងថា រដ្ឋនឹង
ជួយ ឧបត្ថម្ភផ្តល់ប្រាក់កម្ចី ដើម្បីយើងខ្ញុំស្តារឡើងវិញរបរត្បាញជាលប្រពៃណីរបស់
ជនជាតិ ខ្លួន ”។

        ប្រភេទជាលនីមួយៗគឺមានអត្ថប្រយោជន៍ខុសពីគ្នា។​តាមនោះ Sah son មាន
 ន័យថា ជាលធំ​សម្រាប់ធ្វើការវាស់បរិមាណ។ ពោលគឺ ជាលមួយសម្រាប់ប្រភេទ
នេះអាចផ្ទុក បានស្រូវ៥០គីឡូក្រាម។ រីឯ “sớ dà” ជាប្រភេទជាលត្បាញតាមទំហំ
ផ្សេងគ្នាសម្រាប់ដាក់ទឹក អុស ស្រូវអង្ករនិងយកទៅស្រែចំការ។ ចំពោះប្រភេទ
ជាល “sớ Bơnơr” គឺភាគ ច្រើន អ្នកភូមិប្រើនៅពេលចូលរួមពិធីបុណ្យឬទៅផ្សារ
ម្តងៗ។ ដោយសារជាលប្រភេទ នេះមានរាងតូច ត្រូវបានត្បាញល្អិតល្អន់ជាងនិង
មានក្បាច់ផ្កាស្អាតលើកសម្រស់ឲ្យ នារីជនជាតិភាគតិចនៅទីនេះ។ លោក Nguyen
 Truong កម្មាភិបាលស្រាវជ្រាវវប្បធម៌ជនជាតិ បានឲ្យដឹងថា៖

        “ជាលមួយសម្រាប់គឺពោរពេញទៅដោយអត្តសញ្ញាណជនជាតិ K’ho នៅក្នុង
 ជីវភាពវប្បធម៌ សិល្បៈ ក្នុងពិធីបុណ្យនីមួយៗរបស់ជនជាតិ K’ho ជាពិសេសក្នុង
ពិធី បុណ្យគងឃ្មោះ។ ជាលក៏ជាផលិតផលមួយបង្កប់នូវនិមិត្តរូបរបស់ជនរួមជាតិ
K’ho ដែរ”។


        នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់ជនជាតិ K’ho មានការផ្លាស់ប្តូរសកម្មច្រើន
ហើយ អ្នកភូមិមិនសូវជាមានទម្លាប់ប្រើជាលដូចពីមុនទៀតទេ។ ប៉ុន្តែ រួមជាមួយ
ការអភិវឌ្ឍន៍ របស់វិស័យទេសចរណ៍ ភូមិត្បាញជាលមួយចំនួនរបស់ជនជាតិ K’ho
បាននិងកំពុង បង្កើតនៅទីតាំងទេសចរណ៍មួយចំនួននៅស្រុក Di Linh ខេត្ត Lam
Dong និងរួម​ចំណែករក្សាលក្ខណៈវិសេសវិសាលនៃវប្បធម៌របស់ជនជាតិ K’ho៕

        

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.