ព័ត៍មាន

២៥ឆ្នាំនៃផ្សារ​មូលបត្រវៀតណាម៖ ត្រៀមខ្លួនសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី

២៥ឆ្នាំនៃផ្សារ​មូលបត្រវៀតណាម៖ ត្រៀមខ្លួនសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី

(VOVWORLD) - នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០០ ផ្សារមូលបត្រវៀតណាមបានដំណើរការជាផ្លូវការ ដោយមានសន្ទស្សន៍ភាគហ៊ុនចំនួន ២ ដែលមានមាត្រដ្ឋានមូលធននីយកម្ម ត្រឹមតែប្រហែល ០,២% នៃGDP ប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ន វៀតណាមមានសហគ្រាសជាង ១.៦០០ ដែលចូលរួមនៅក្នុងទីផ្សារ ជាមួយនឹងមាត្រដ្ឋានមូលធននីយកម្មនៃទីផ្សារភាគហ៊ុន និងមូលបត្របំណុលជិត ១០០% នៃ GDP ។

ទីស្នាក់ការកណ្តាលនៃផ្សារមូលបត្រទីក្រុងហូជីមិញ (HOSE)

ក្រោយរយៈពេល ២៥ ឆ្នាំ ផ្សារមូលបត្រវៀតណាមបានគូសសញ្ញាសម្គាល់ជាច្រើន។ គួរកត់សម្គាល់ថា វៀតណាមបានកសាងវេទិកាពាណិជ្ជកម្មទំនើប ពង្រីកទំហំ និងបង្កើនភាពស៊ីជម្រៅ សន្ទនីយភាពនាំមុខគេក្នុងអាស៊ាន និងទាក់ទាញការវិនិយោគអន្តរជាតិ។ ជាពិសេស ផ្សារមូលបត្រវៀតណាមបានអះអាងនូវតួនាទីនិងបានរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងដំណាក់កាលនីមួយៗនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ២៥ នៃផ្សារភាគហ៊ុនវៀតណាមដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហូជីមិញ លោក Nguyen Duc Chi អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានអះអាងថា៖ “មូលបត្រគឺជាបណ្តាញកៀងគរមូលធនរយៈពេលមធ្យម និងរយៈពេលវែងដ៏សំខាន់សម្រាប់ខឿនសេដ្ឋកិច្ច។ ទីផ្សារភាគហ៊ុនបានឆ្លុះបញ្ចាំងពីសុខភាពរបស់ខឿនសេដ្ឋកិច្ច យថាទស្សន៍នៃខឿនសេដ្ឋកិច្ច និងសមត្ថភាពរបស់សហគ្រាសនៅក្នុងខឿនសេដ្ឋកិច្ចនោះ។ ក្រោយរយៈពេល ២៥ឆ្នាំ នៃការអភិវឌ្ឍន៍ យើងបានកសាងនិងទទួលបានសមិទ្ធិផលសំខាន់ៗ តាមនោះ បោះជំហានស្ទុះផ្លោះ នាំភាគហ៊ុនវៀតណាមអភិវឌ្ឍន៍ទៅកម្ពស់ថ្មីមួយ”។

នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០០ មជ្ឈមណ្ឌលជួញដូរមូលបត្រទីក្រុងហូជីមិញ ដែលបច្ចុប្បន្នជាផ្សារមូលបត្រទីក្រុងហូជីមិញ (HOSE) បានបើកវគ្គជួញដូរដំបូងជាផ្លូវការ។ រូបភាព៖  vneconomy.vn

បច្ចុប្បន្ន វៀតណាមកំពុងបំពេញក្របខ័ណ្ឌច្បាប់ប្រកបដោយតម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរឌីជីថល ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងលើកកម្ពស់ទីផ្សារ ដើម្បីទាក់ទាញលំហូរវិនិយោគពីបរទេសផងដែរ៕  

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.