ព័ត៍មាន

៥០ ឆ្នាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ឫទ្ធានុភាព ភាពវៃឆ្លាត និងសមិទ្ធផលដ៏លេចធ្លោនៃសម័យកាល

៥០ ឆ្នាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ឫទ្ធានុភាព ភាពវៃឆ្លាត និងសមិទ្ធផលដ៏លេចធ្លោនៃសម័យកាល

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៥០ ទិវាបុណ្យជាតិឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសរសេរ អត្ថបទមួយដែលមានចំណងជើងថា៖ “៥០ ឆ្នាំនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ៖ ឫទ្ធានុភាព ភាពវៃឆ្លាត និងសមិទ្ធផលដ៏លេចធ្លោនៃសម័យកាល”។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម។ (រូបថត៖ TTXVN)
អត្ថបទនេះបានឲ្យដឹងថា កាលពី ៥០ ឆ្នាំមុន ក្រោមការដឹកនាំរបស់បក្ស ប្រជាជនបដិវត្តន៍ឡាវ និងលោកប្រធាន Kaysone Phomvihane ប្រជាជនបណ្ដាជន ជាតិឡាវ បានក្រោកឈរឡើងតស៊ូ ដណ្តើមរដ្ឋអំណាចមកជូនប្រជាជនវិញ ផ្តួលរំលំ របបរាជានិយម រំដោះប្រទេសទាំងស្រុងពីនឹមត្រួតត្រានៃរបបសក្តិភូមិ ចក្រពត្តិនិយម និងអាណានិគមនិយម ហើយបានបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អត្ថបទនេះបានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជិត ៤០ ឆ្នាំអនុវត្តន៍គោលមាគ៌ា ផ្លាស់ប្ដូរថ្មី ពីសេដ្ឋកិច្ចកសិកម្មដែលស្ថិតនៅក្រោមការហ៊ុំព័ទ្ធ ប្រទេសឡាវបានឈាន ឡើងយ៉ាងខ្លាំងក្លា ដើម្បីក្លាយជាប្រទេសឯករាជ្យ មានសេដ្ឋកិច្ចស្វ័យភាព; ពីប្រទេស ដែលនាំចូលទំនិញភាគច្រើនពីបរទេស បានក្លាយជាប្រទេសនាំចេញកសិផល។ នយោបាយសង្គមមានស្ថិរភាព ការពារជាតិ និងសន្តិសុខត្រូវបានរក្សាយ៉ាងរឹងមាំ សេដ្ឋកិច្ចកំពុងរីកចម្រើន ខណៈដែលជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរ ឡើងដោយឥតឈប់ឈរ។ ការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ គឺជាដំណើរដ៏វែងឆ្ងាយគ្រប់គ្រាន់ដើម្បីបង្ហាញឲ្យឃើញថា ឫទ្ធានុភាព ភាពវៃឆ្លាត ឋានៈ និងការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ គឺជាកត្តា ដែលសម្រេចលើជ័យជម្នះទាំងអស់នៃបដិវត្តន៍ឡាវ ដោយដឹកនាំប្រជាជនបណ្ដា ជនជាតិឡាវ អនុវត្តន៍ប្រកបដោយជោគជ័យនូវការតស៊ូរំដោះជាតិកាលពីអតីតកាល ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាសព្វថ្ងៃ ហើយត្រូវបាន ចារឹកទៅ ក្នុងប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រទេសនិងប្រជាជនឡាវ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.