ព័ត៍មាន

៧២% នៃអ្នកដឹកនាំធុរកិច្ចអឺរ៉ុបមានសុ​ឆន្ទៈ ឧទ្ទេសនាមវៀតណាមជាគោលដៅវិនិយោគ

៧២% នៃអ្នកដឹកនាំធុរកិច្ចអឺរ៉ុបមានសុ​ឆន្ទៈ ឧទ្ទេសនាមវៀតណាមជាគោលដៅវិនិយោគ

(VOVWORLD) - នេះជាព័ត៌មានគួរឲ្យកត់សម្គាល់ដែលបានប្រកាសដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) នៅថ្ងៃទី ៣០ ខែមិថុនា។

នៅក្នុងរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអាជីវកម្មសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៥ សភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) បានកត់សម្គាល់ពីទស្សនៈសំខាន់ៗស្តីពីការផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសវៀតណាម។ សភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំនៅវៀតណាមបានឲ្យដឹងថា  ទោះបីជាមានការប្រែប្រួលយ៉ាងស្មុគស្មាញក្នុងទីផ្សារអន្តរជាតិក៏ដោយ ទំនុកចិត្តរបស់សហគ្រាសអឺរ៉ុបនៅវៀតណាមនៅតែរក្សាបានយ៉ាងរឹងមាំ ដោយមាន គោលនយោបាយប្រតិបត្តិការ និងស្ថិរភាពសេដ្ឋកិច្ចរបស់វៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.