ព័ត៍មាន

ADB៖ វៀតណាមមានឱកាសអំណោយផលជាច្រើនសម្រាប់ការលោតផ្លោះនិងស្ទុះឈានទៅមុខ

ADB៖ វៀតណាមមានឱកាសអំណោយផលជាច្រើនសម្រាប់ការលោតផ្លោះនិងស្ទុះឈានទៅមុខ

(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានមកពីវិទ្យុសំឡេងវៀតណាម ក្នុងឱកាសនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រារព្ធធ្វើឡើងនៅនៅទីក្រុងហាណូយ នាយកជាតិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Shantanu Chakraborty បានសង្កត់ធ្ងន់ថា កំណែទម្រង់ដែលវៀតណាមកំពុងអនុវត្តគឺជាកំណែទម្រង់ធំបំផុតចាប់តាំងពីសម័យកាលផ្លាស់ប្តូរថ្មីហើយវៀតណាមកំពុងប្រឈមមុខនឹងឱកាសជាច្រើនសម្រាប់ការលោតផ្លោះយ៉ាងអស្ចារ្យ។

លោក Shantanu Chakraborty នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសវៀតណាម (រូបថត៖ ADB)

លោក Shantanu Chakraborty បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមបានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តកំណែទម្រង់សំខាន់ៗជាបន្តបន្ទាប់ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច។ លោក Shantanu Chakraborty បានសង្កត់ធ្ងន់ថា៖ “វៀតណាមនៅតែមានឱកាសជាច្រើនក្នុង ឆ្នាំ ២០២៦ ជាពិសេសនៅពេលដែលផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំបន្ទាប់បានរំពឹងថា នឹងត្រូវបានអនុវត្តចាប់ពីចំណុចនេះ។ ឆ្នាំ ២០២៦ គឺមានសារៈសំខាន់ជាពិសេស ខណៈដែលវៀតណាមចូលទៅក្នុងវដ្តនយោបាយដ៏ស្វាហាប់ ជាមួយនឹងមហាសន្និបាតបក្ស និងការពង្រឹងក្បាលម៉ាស៊ីនរដ្ឋសភាថ្មី។ លទ្ធផលដែលវៀតណាមសម្រេចបាននៅឆ្នាំ ២០២៥ ទាក់ទងនឹងកំណែទម្រង់គឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំរំពឹងថា សន្ទុះវិជ្ជមាននៃកំណែទម្រង់ និងការអភិវឌ្ឍនេះនឹងបន្តរក្សានៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ ខណៈដែលវៀតណាមចូលទៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ”។ លោក Shantanu Chakraborty បានលើកច្បាស់ថា  ADB ជឿជាក់លើវៀតណាម នឹងបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច   រួមជាមួយនោះ គឺការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការទាញយកអត្ថប្រយោជន៍ពីនវានុវត្តន៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.