ព័ត៍មាន

AMM-៥៨៖ ARF ត្រូវការការច្នៃប្រឌិតដើម្បីបន្តលើកកម្ពស់តួនាទី ការសម្របខ្លួនយ៉ាងសកម្ម និងភាពបត់បែនរបស់ខ្លួន

AMM-៥៨៖ ARF ត្រូវការការច្នៃប្រឌិតដើម្បីបន្តលើកកម្ពស់តួនាទី ការសម្របខ្លួនយ៉ាងសកម្ម និងភាពបត់បែនរបស់ខ្លួន

(VOVWORLD) - នារសៀលថ្ងៃ ទី ១១ កក្កដា នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី វេទិកាតំបន់អាស៊ានលើកទី៣២ (ARF) បានប្រព្រឹត្តទៅដោយមានការចូលរួម ពីតំណាងសមាជិក ARF ចំនួន២៧រូប។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ប៊ុយ ថាញ់ សឺន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ។

ទិដ្ឋភាពនៃវេទិកាថ្នាក់តំបន់លើកទី ៣២  (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី លោក ប៊ុយ ថាញ់ សឺន បានសង្កត់ធ្ងន់ថា ក្នុងបរិបទភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ARF ចាំបាច់ត្រូវមានគំនិតច្នៃប្រឌិត ដើម្បីបន្តលើកកំពស់តួនាទីរបស់ខ្លួន មានការសម្របខ្លួនយ៉ាងសកម្ម និងមានភាពបត់បែនជាមួយរាល់ការប្រែប្រួល។  ទន្ទឹមជាមួយគ្នានោះ សន្តិភាពនិងសន្តិសុខចាំបាច់ត្រូវរក្សាតាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្តនិងការអនុលោមតាមច្បាប់អន្តរជាតិ។

ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី លោក ប៊ុយថាញ់ សឺន បានអះអាងសារជាថ្មីអំពីគោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា មជ្ឈិមបូព៌ានិងឧបទ្វីបកូរ៉េ។ ក្នុងនោះ អំពីសមុទ្រខាងកើត វៀតណាមរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ; និងអំពាវនាវឱ្យដៃគូនានាគាំទ្រគោលជំហរនិងកិច្ចខិតខំប្រឹងប្រែង ជាគោលការណ៍របស់អាស៊ានក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ លោកឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ប៊ុយ ថាញ់ សឺនបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តខិតខំសម្រេចឲ្យបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២ ព្រមទាំងអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (DOC) បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC។

វេទិកាតំបន់អាស៊ានលើកទី៣២ គឺជាសកម្មភាពចុងក្រោយ បញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

មុននេះផងដែរ នៅថ្ងៃ ១១ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃ AMM-៥៨ បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន + ១ ជាមួយចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប (EU) និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី ១៥ (EAS) ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.