ព័ត៍មានASEAN Cup ២០២៤៖ ក្រុមបាល់ទាត់ថៃនឹងជួបវៀតណាមក្នុងវគ្គផ្តាច់ព្រ័ត្រ
ASEAN Cup ២០២៤៖ ក្រុមបាល់ទាត់ថៃនឹងជួបវៀតណាមក្នុងវគ្គផ្តាច់ព្រ័ត្រ
ថ្ងៃអង្គារ, 15:39, 31/12/2024
VOV5
(VOVWORLD) - នាយប់ថ្ងៃទី ៣០ ធ្នូ ក្រុមបាល់ទាត់បុរសថៃ បានយកឈ្នះលើក្រុមហ្វីលីពីនដោយលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៃពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Cup ២០២៤) នៅពហុកីឡដ្ឋាន Rajamangala ក្នុងរាជធានីបាងកក។
លទ្ធផលនេះបានជួយឲ្យក្រុមបាល់ទាត់ថៃយកឈ្នះក្នុងលទ្ធផលសរុប ៤ – ៣ ដោយទទួលបានសិទ្ធិទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមវៀតណាម។
ការប្រកួតរវាងថៃនិងហ្វីលីពីន។ រូបថត៖ FAT |
ការប្រកួតជើងទី១ នៃវគ្គផ្តាច់ព្រ័ត្ររវាងវៀតណាម និងថៃនឹងប្រព្រឹត្តិទៅនៅកីឡដ្ឋាន Viet Tri (ខេត្ត Phu Tho ប្រទេសវៀតណាម) នៅថ្ងៃទី ២ ខែមករា។ ការប្រកួតជើងទី២នៃវគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តីទៅក្នុងប្រទេសថៃនៅថ្ងៃទី៥ ខែមករា៕