ព័ត៍មាន

ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ ២០២៥ ប្រគល់ជូនអ្នកវិទ្យាសាស្ត្រចំនួន ៣ នាក់ដែល បានពន្យល់ពីកំណើនសេដ្ឋកិច្ចដោយផ្អែកលើនវានុវត្តន៍

ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ ២០២៥ ប្រគល់ជូនអ្នកវិទ្យាសាស្ត្រចំនួន ៣ នាក់ដែល បានពន្យល់ពីកំណើនសេដ្ឋកិច្ចដោយផ្អែកលើនវានុវត្តន៍

(VOVWORLD) - ពានរង្វាន់ នេះត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលស៊ុយអែត (Sveriges Riksbank) ក្នុងឆ្នាំ ១៩៦៨ ដើម្បីលើកតម្កើងបេតិកភណ្ឌរបស់លោក។

នៅថ្ងៃទី ១៣ ខែតុលា រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រស៊ុយអែត នៅទីក្រុង Stockholm បានប្រកាសថា ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ ២០២៥ ត្រូវបាន ប្រគល់ជូនអ្នកវិទ្យាសាស្ត្រ Joel Mokyr (សាកលវិទ្យាល័យ Northwestern សហរដ្ឋ អាមេរិក) Philippe Aghion (សាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស) និង Peter Howitt (សាកលវិទ្យាល័យ Brown សហរដ្ឋអាមេរិក) សម្រាប់ស្នាដៃពន្យល់របស់អ្នកវិទ្យាសាស្ត្រទាំង ៣ រូបនេះ អំពីកំណើនសេដ្ឋកិច្ច ដោយផ្អែកលើនវានុវត្តន៍។
នេះគឺជាពានរង្វាន់ចុងក្រោយនៃសប្តាហ៍ពានរង្វាន់ណូបែលឆ្នាំ ២០២៥។ រង្វាន់ណូបែលផ្នែក សេដ្ឋកិច្ចគឺជារង្វាន់តែមួយគត់នៅក្នុងប្រព័ន្ធនៃរង្វាន់ណូបែលចំនួន ៦ ដែលមិនត្រូវ បានលើកឡើងនៅក្នុងមរតកសាសន៍របស់អ្នកវិទ្យាសាស្ត្រ Alfred Nobel។ ពានរង្វាន់ នេះត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលស៊ុយអែត (Sveriges Riksbank) ក្នុងឆ្នាំ ១៩៦៨ ដើម្បីលើកតម្កើងបេតិកភណ្ឌរបស់លោក។ រង្វាន់ណូបែលផ្នែក សេដ្ឋកិច្ចត្រូវបានផ្ដល់ចំនួន ៥៦ លើក ដល់មនុស្សចំនួន ៩៦ នាក់ ចាប់ពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះមានស្ត្រីតែ ៣ នាក់ប៉ុណ្ណោះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.