ព័ត៍មាន

ភ្ជាប់និងឧទ្ទេសនាមផលិតផលរបស់ខេត្ត Ninh Thuan នៅទីក្រុងហូជីមិញ

ភ្ជាប់និងឧទ្ទេសនាមផលិតផលរបស់ខេត្ត Ninh Thuan នៅទីក្រុងហូជីមិញ

(VOVWORLD) - នាថ្ងៃទី ១៣ មិថុនានេះ នៅសាលតាំងពិព័រណ៍នាំចេញទីក្រុងហូជីមិញ (លេខ ៩២-៩៦ ផ្លូវNguyen Hue ខណ្ឌទី ១) មជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត Ninh Thuan បានសហការជាមួយមជ្ឈមណ្ឌលជំរុញការវិនិយោគនិងពាណិជ្ជកម្មទីក្រុងហូជីមិញ (ITPC) ដើម្បីបើកកម្មវិធី “សប្តាហ៍តភ្ជាប់និងឧទ្ទេសនាមផលិត ផលខេត្ត Ninh Thuan ឆ្នាំ ២០២៥”។

ពិធីកាត់ខ្សែបូ ដើម្បីបើកសប្តាហ៍តភ្ជាប់និងឧទ្ទេសនាមផលិតផលខេត្ត Ninh Thuan ឆ្នាំ ២០២៥ 

ថ្លែងមតិក្នុងពិធីបើក លោក Nguyen Anh Minh អនុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត Ninh Thuan បានឲ្យដឹងថា ក្នុងវិស័យពាណិជ្ជកម្ម ខេត្ត Ninh Thuan កំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍផលិតផលជាក់ស្តែង ផលិត ផល OCOP ទន្ទឹមនឹងនោះ ជំរុញការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត គាំទ្រសហគ្រាសធុនតូចនិងមធ្យម ដើម្បីបញ្ជាក់ពីឋានៈរបស់ខ្លួនលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លោក Nguyen Anh Minh អនុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត Ninh Thuan អញ្ជើញថ្លែងមតិក្នុងពិធី

មកទល់នឹងពេលនេះ ខេត្ត Ninh Thuan មានផលិតផល OCOP ជាង ២៧០0 ប្រភេទ ដែលមានផ្កាយ ៣ ឬច្រើនជាងនេះ ដែលក្នុងនោះមានផលិតផលចំនួន ៤២ បានឈានដល់ស្តង់ដារផ្កាយ៤។ ព្រឹត្តិការណ៍ “សប្តាហ៍តភ្ជាប់និងឧទ្ទេសនាមផលិតផល Ninh Thuan ឆ្នាំ ២០២៥” នៅទីក្រុង គឺជាឱកាសដ៏សំខាន់សម្រាប់ខេត្ត Ninh Thuan ដើម្បីផ្សព្វផ្សាយរូបភាព បង្ហាញសក្តានុពលរបស់ខ្លួន ហើយទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌគាំទ្រអាជីវកម្មតភ្ជាប់ ប្រើប្រាស់ផលិតផល ពង្រីកទីផ្សារ និងស្វែងរកដៃគូសហការវិនិយោគ។

គណៈប្រតិភូបានទស្សនាស្តង់តាំងពិពណ៌ និងណែនាំផលិតផលរបស់ខេត្ត Ninh Thuan

ក្រៅពីសកម្មាភាពតាំងបង្ហាញ និងឧទ្ទេសនាមផលិតផល   កម្មវិធីក៏រួមបញ្ចូលសកម្មភាពជាបន្តបន្ទាប់ដើម្បីភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការ ពាណិជ្ជកម្មរវាងអាជីវកម្ម ធ្វើការដោយផ្ទាល់ជាមួយប្រព័ន្ធចែកចាយ ផ្សារទំនើប អ្នកលក់រាយ; រៀបចំការស្ទង់មតិទីផ្សារ ជួបអ្នកវិនិយោគសក្តានុពល និងណែនាំបរិយាកាសវិនិយោគ និងសក្តានុពលទេសចរណ៍ខេត្ត Ninh Thuan៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.