ព័ត៍មាន

ភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ចូលរួមពិធីបុណ្យវិហារ Bao Ha

ភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ចូលរួមពិធីបុណ្យវិហារ Bao Ha

(VOVWORLD) - នាថ្ងៃទី ៨ ខែកញ្ញា ពិធីបើកពិធីបុណ្យវិហារ Bao Ha ខេត្ត Lao Cai បានទាក់ទាញភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់មកពីគ្រប់ទិសទី។ វិហារ Bao Ha ដែលជាបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ ជាកន្លែងសក្ការៈបូជា នាម៉ឺន Hoàng Bảy ដែលជាឧត្តមសេនីយដ៏ល្បីល្បាញដែលមានគុណូបការៈដ៏ឧត្តុងឧត្តម ក្នុងការបង្ក្រាបពួកឈ្លានពានបរទេសក្នុងសម័យរាជវង្ស Le (១៤២៨-១៧៨៩)។

ពិធីវាយស្គរ បើកពិធីបុណ្យវិហារ Bao Ha នៅខេត្ត Lao Cai។ រូបថត៖ An Kien/VOV-ភាគពាយ័ព្យ

ពិធីបុណ្យសំខាន់របស់វិហារគឺធ្វើឡើងនៅថ្ងៃ ១៧ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ដែលចាត់ទុកថាជាថ្ងៃគម្រប់ខួបមរណភាពរបស់លោក Hoang Bay។ ក្រៅពីពិធីប្រពៃណីដូចជា ពិធីថ្វាយបង្គំ ជប់លៀងជូនកងទ័ព ពិធីដង្ហែស្នែង  ពិធីអុជធូប និងការអានសារអបអរសាទរ... ពិធីបុណ្យឆ្នាំនេះមានការសម្ដែងសិល្បៈ នឹងការសម្ដែងវប្បធម៌ នឹងការលេងល្បែងប្រជាប្រិយ។ លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Bao Ha បានឲ្យដឹងថា៖ “ពិធីបុណ្យឆ្នាំនេះមានលំហរវប្បធម៌ពិសេស  អូសបន្លាយរយៈពេល ៣-៤ ថ្ងៃ បង្ហាញយ៉ាងច្បាស់នូវអត្តសញ្ញាណរបស់បណ្តាជនជាតិក្នុងឃុំ និងតំបន់។ ជាមួយនឹងផ្នត់គំនិតថ្មី ស្មារតីថ្មី និងការរៀបចំប្រកបដោយការគិតគូរ។ យើងនាំមកនូវបទពិសោធន៍ថ្មីៗដល់អ្នកទស្សនា”។

ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករបានមកចូលរួមពិធីបុណ្យនេះ។ រូបថត៖ An Kien/VOV-Tay Bac

តាមគម្រោង ក្នុងពិធីបុណ្យវិហារ Bao Ha នឹងមានភ្ញៀវទេសចរណ៍ពី ៣០០ ទៅ ៥០០ពាន់នាក់ ទៅកាន់ Bao Ha ដែលរួមចំណែកដល់គោលដៅរបស់តំបន់ក្នុងការទទួលភ្ញៀវចំនួន ១,១ លាននាក់ក្នុងឆ្នាំនេះផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.