ព័ត៍មាន

ពិព័រណ៍រូបថត៖ “វៀតណាម៖ សម្រស់និងកម្លាំងរស់អមតៈ” នៅប្រទេសអ៊ីរ៉ង់

ពិព័រណ៍រូបថត៖ “វៀតណាម៖ សម្រស់និងកម្លាំងរស់អមតៈ” នៅប្រទេសអ៊ីរ៉ង់

(VOVWORLD) - ពិព័រណ៍នេះ ដោយស្ថានទូត វៀតណាមប្រចាំនៅអ៊ីរ៉ង់ សហការជាមួយវេទិកាអភិបាលក្រុងអាស៊ី អាជ្ញាធរទីក្រុង Tehran និងក្រុមហ៊ុនរថភ្លើងទីក្រុង Tehran រៀបចំឡើងនាថ្ងៃទី ១២ ខែតុលា នៅស្ថានីយ៍រថភ្លើងក្រោមដី Tajrish ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ទីក្រុង Tehran។

ឯកអគ្គរដ្ឋទូត Nguyen Luong Ngoc ឧទ្ទេសនាមរូបថតដាក់តាំងពិព័រណ៌ជូនគណៈប្រតិភូដែលចូលរួមពិធីបើក (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់)

ការតាំងពិព័រណ៌នេះឧទ្ទេសនាមរូបថតចំនួនជាង ២០ ជារូបភាពតំណាងប្រទេសជាតិ ប្រជាជន និងវប្បធម៌វៀតណាម ពីទេសភាពល្បីៗដូចជា Ha Long, Ninh Binh, Da Nang, Ha Noi ទីក្រុងហូជីមិញ... ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ពិធីបុណ្យប្រពៃណី និងភាពស្រស់ស្អាតនៃទីក្រុងទំនើប។

ក្នុងពិធីបើកការតាំងពិព័រណ៌នេះ លោក Hamidreza Gholamzadeh នាយកទទួលបន្ទុកកិច្ចការបរទេសអាជ្ញាធរទីក្រុង Tehran បានឲ្យដឹងថា តាមរយៈពិព័រណ៍នេះ ប្រជាជនអ៊ីរ៉ង់នឹងមានឱកាសយល់កាន់តែច្បាស់អំពីប្រទេសវៀតណាមដ៏ស្រស់ស្អាត អំពីវប្បធម៌ ទេសភាព និងទីក្រុងដែលកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់នេះ។

ដោយសម្តែងនូវកិត្តិយសដែលស្ថានីយ៍ Tajrish ត្រូវបានជ្រើសរើសជាកន្លែងតាំងពិព័រណ៌រូបថត “វៀតណាម៖ សម្រស់ និងកម្លាំងរស់អមតៈ” លោក Saeed Lotfi អគ្គនាយកក្រុមហ៊ុន Tehran Metro បានឲ្យដឹងថា ជាមួយនឹងចរាចរណ៍អ្នកដំណើរនៃស្ថានីយ៍ Tajrish មានអ្នកដំណើរប្រមាណ ៤ ម៉ឺននាក់/ថ្ងៃ ការតាំងពិព័រណ៍នេះនឹងជួយប្រជាជនអ៊ីរ៉ង់ជាច្រើនយល់កាន់តែច្បាស់អំពីវៀតណាម ជាប្រទេសរួសរាយរាក់ទាក់និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។

ការតាំងពិព័រណ៍នឹងត្រូវបានបង្ហាញនៅស្ថានីយ៍រថភ្លើងក្រោមដី Tajrish រយៈពេល ៣ សប្តាហ៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.