ព័ត៍មាន

ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ បន្តភាពជោគជ័យនៃពិព័រណ៍សមិទ្ធិផលជាតិ ៨០ ឆ្នាំ

ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ បន្តភាពជោគជ័យនៃពិព័រណ៍សមិទ្ធិផលជាតិ ៨០ ឆ្នាំ

(VOVWORLD) - ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ ជាមួយទ្រង់ទ្រាយធំ នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វៀតណាម (ហាណូយ) សំដៅ បន្តភាពជោគជ័យនៃការតាំងពិព័រណ៍សមិទ្ធិផលជាតិ "៨០ ឆ្នាំ នៃដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល" (A៨០)។ នេះគឺជាព័ត៌មានដែលបាននាំចេញនៅសន្និសីទកាសែតប្រចាំត្រីមាសទី ៣ នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដែលបានប្រារព្ធឡើងនាថ្ងៃទី ៩ ខែតុលា នៅទីក្រុងហាណូយ។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន។ រូបថត៖ VOV

ជាមួយនឹងសារ "តភ្ជាប់មនុស្សជាមួយនឹងផលិតកម្មនិងអាជីវកម្ម" ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ ត្រូវបានបែងចែកទៅជា ៥ កន្លែងសំខាន់ៗ រួមមានៈ ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម - សរទរដួវវិបុភាព; ឧស្សាហកម្មវប្បធម៌ - រដូវមាសដំបូង; លក្ខណៈប្រណិតផូផង់នៃសរទរដូវហាណូយ; សរទរដូវវៀតណាម - ពណ៌នៃទឹកដីនិងក្លិននៃសរទរដូវ; និង "សរទរដូវគ្រួសារ"។ ពិព័រណ៍នេះមានគោលបំណងជំរុញការអភិវឌ្ឍទីផ្សារក្នុងប្រទេស ជំរុញការប្រើប្រាស់ តភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការ និងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ យោងតាមលោក Nguyen Sinh Nhat Tan  អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ជាមួយនឹងទ្រង់ទ្រាយថ្នាក់ជាតិ ពិព័រណ៍នឹងក្លាយជាសញ្ញាសម្គាល់ដ៏សំខាន់ នៅក្នុងកាលវិភាគនៃព្រឹត្តិការណ៍សេដ្ឋកិច្ច និងការជំរុញពាណិជ្ជកម្មនៅវៀតណាមក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនោះ ពិព័រណ៍ក៏ជាឧបករណ៍គោលនយោបាយដើម្បីបន្តជំរុញកំណើនចាស់ រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុរដ្ឋមន្ត្រី លោក Nguyen Sinh Nhat Tan បានសង្កត់ធ្ងន់ថា៖

"នេះមិនត្រឹមតែជាព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មសាមញ្ញប៉ុណ្ណោះទេ ថែមទាំងបង្កប់ទៅដោយអត្ថន័យសំខាន់ខាងនយោបាយ សេដ្ឋកិច្ច និងសង្គមទៀតផង។  ហើយនេះក៏ជាពិធីបុណ្យមួយបន្ទាប់ពីភាពជោគជ័យនៃព្រឹត្តិការណ៍ពិព័រណ៍ A៨០ ដូច្នេះយើងគួរតែព្យាយាមធ្វើឱ្យការងារទំនាក់ទំនង ផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជន អ្នកប្រើប្រាស់ និងអាជីវកម្មគ្រប់រូប ដើម្បីបង្កើតភាពជោគជ័យនៃពិព័រណ៍សរទរដូវឆ្នាំ ២០២៥"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.