ព័ត៍មាន

“ពិព័រណ៍សរទរដូវលើកដំបូង ២០២៥”៖ សម្រស់នៃម្ហូបអាហារពីតំបន់ទាំង ៣

“ពិព័រណ៍សរទរដូវលើកដំបូង ២០២៥”៖ សម្រស់នៃម្ហូបអាហារពីតំបន់ទាំង ៣

(VOVWORLD) - ពិធីបុណ្យម្ហូបអាហារ “សម្រស់សរទរដូវ” បានធ្វើឡើងនៅក្នុងពិព័រណ៍សរទរដូវលើកដំបូង ឆ្នាំ ២០២៥ ដោយប្រមូលផ្តុំផ្នែកពិសេសពីរគឺ “ពិធីបុណ្យ Cheer Fest - ស្រាបៀរ និងអាំងឆ្លងកាត់ព្រំដែន” និង “វិលជុំវិញវៀតណាម”។

ស្តង់ណែនាំម្ហូបពិសេស និងរសជាតិម្ហូបអាហារពីខេត្ត និងទីក្រុងនានាក្នុងប្រទេស (រូបថត៖ Khánh Hoà/TTXVN)

តំបន់ “វិលជុំវិញវៀតណាម” បានរៀបចំតូបលក់ម្ហូបអាហារប្រចាំតំបន់ ពីប៉ូលខាងជើង (ខេត្ត Tuyen Quang) ដល់ប៉ូលខាងត្បូង (ខេត្ត Ca Mau)។ តូបនីមួយៗគឺជារឿងរ៉ាវម្ហូបអាហារ ដែលណែនាំលក្ខណៈប្រចាំតំបន់។ ទន្ទឹមនឹងនោះ ក៏មានមុខម្ហូបប្លែកៗ ដោយក្រុមយុវវ័យដែលមានចំណង់ចំណូលចិត្តចំពោះម្ហូបអាហារវៀតណាមច្នៃផងដែរ។

ចំណែកតំបន់ "Cheer Fest - ស្រាបៀរ និងអាំងឆ្លងកាត់ព្រំដែន" នាំមកនូវបរិយាកាសពិធីបុណ្យអន្តរជាតិជាមួយនឹងម្ហូបអាំងបែបអាល្លឺម៉ង់ បែលហ្ស៊ិក និងជប៉ុន រួមផ្សំជាមួយនឹងរសជាតិស្រាបៀរ បង្កើតបទពិសោធន៍ដ៏រស់រវើក និងនាំមកផាសុកភាពសម្រាប់អារម្មណ៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.